2023-10-03 09:10
243

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោក ឈើតគាត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកសារព័ត៌មានថៃ ដើម្បីជួបសំដែងការគួរសម និងពិភាក្សាការងារ។

ជំនួបពិភាក្សាការងារខាងលើ ធ្វើឡើង រសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ឱកាសអញ្ជើញមកទស្សនៈកិច្ចការងារនៅកម្ពុជា។ ក្នុងទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍ គិតមកដល់ពេលបច្ចុប្បន្ននេះគឺមានរយៈពេល ៧២ ឆ្នាំមកហើយ៕