2024-02-12 03:02
65

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីអោយដឹងនៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ថារយៈពេល៣ថ្ងៃ(០៩-១១)នៃពិធីបុណ្យចូលឆ្មាំចិន-វៀតណាមខេត្តរតនគិរីទទួលបានភ្ញៀវទេសចរសរុប មានចំនួន ៨,២៨៣នាក់ មានការកើនឡើង ៩៤.៦៧%។ក្នុងនោះភ្ញៀវទេសចរមានចំនួន៨,១៥០នាក់ មានការកើនឡើង ៩៧.៥៨% 
ភ្ញៀវអន្តរជាតិ មានចំនួន១៣៣នាក់ មានការកើនឡើង  ២.៣១%។

លោកប្រធានមន្ទីរអោយដឹងផងដែរថា អំឡុងពេល៣ថ្ងៃនេះសេវាកម្មស្នាក់នៅ,សេវាកម្មម្ហូបអាហារនិងសេវាកម្មដឹកជញ្ជូនភ្ញៀវ ពុំមានការតំឡើងថ្លៃគួរអោយកត់សំគាល់ឡើយ។ដោយឡែកក្នុងរយៈពេល៣ថ្ងៃនេះផងដែរសោភ័ណភាពទីប្រជុំជននិងទីក្រុង និងអនាម័យតាមតំបន់រមណីយដ្ឋាន ក្រោមការដឹកនាំរៀបចំដោយឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈខេត្តរតនគីរីបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំឲ្យមានសោភ័ណភាពទីប្រជុំជន ទីក្រុង និងតាមបណ្ដាក្រុងស្រុកទាំងអស់ក្នុងខេត្តរតនគិរី។ ដោយមានការរៀបចំភ្លើងបំភ្លឺទីសាធារណៈ តាមបណ្តាអង្គភាពរបស់រដ្ឋ និងវិស័យឯកជន ដើម្បើលើកស្ទួយ សោភ័ណភាពទីក្រុង ក្នុងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានមកទស្សនាខេត្តរតនគិរី៕