2023-03-26 09:03
483

 

ភ្នំពេញ៖ មុខសញ្ញាក្រុមចោរលួចម៉ូតូ ចំនូន០៤ករណី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី។ 

ក្រុមជនសង្ស័យត្រូវបានកម្លាំនគរបាលស្រាវជ្រាវ និងឃាត់ខ្លួនបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៤០នាទី កន្លងមកនេះ ចំនួន០២នាក់ នៅចំណុចផ្លូវលូ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចយកម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចំនួន០៤ករណី។ 

ជនសង្ស័យចំនួន០២នាក់ រួមមាន៖ ទី១- ឈ្មោះ អាន ប៊ុនធុច  ភេទ ប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ និង ទី២- ឈ្មោះ ជា ណារ័ត្ន ហៅ ពៅ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ 

ករណីទី១៖ ករណីយកដែកសំប៉ែតចុងស្រួចរាងអក្សរ T ធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ូតូលួចយកម៉ូតូ ម៉ាកហុងដា ZOOMERX ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខបន្ទាយមានជ័យ ១O-៥៦៧៧ ប្រព្រឹត្តនៅចំណុចមុខតូចលក់ដូរ ផ្លូវជាតិលេខ៦ ក្រុម០៥ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០២:៣០នាទីទៀបភ្លឺ។ ជនរងគ្រោះឈ្មោះ សឹង សិរីរតនា ភេទ ស្រី អាយុ៣៧ឆ្នាំ  ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ 

ករណីទី២៖ ករណីគាស់សោទ្វារបន្ទប់ជួលចូលលួចម៉ូតូ ចំនួន០៣គ្រឿង ប្រព្រឹត្តនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុម៤ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២និង៤៥ នាទីទៀបភ្លឺ ជនរងគ្រោះរួមមាន៖ 

១- ជនរងគ្រោះឈ្មោះ ណន់ សំ ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ សម្ភារៈបាត់បង់៖ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខកំពង់ឆ្នាំL-០៨៨៧។ 

២- ជនរងគ្រោះឈ្មោះ ចាន់ ណូរ៉ង់ ភេទ ប្រុស អាយុ២៤ឆ្នាំ  ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប ១AG-១៣៩០។ 

៣-ជនរងគ្រោះឈ្មោះ សាក់ សំណាង ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ កំពង់ឆ្នាំង១H-៩៥៩៥។ 

ករណីទី៣៖ ករណីយកដែកសំប៉ែតចុងស្រួចរាងអក្សរT ធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ូតូលួចយកម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២៣ មិនចាំពាក់ផ្លាកលេខ) ប្រព្រឹត្តនៅចំណុចមុខកំពង់ដពោងលឿង ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី  ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣:៣០នាទី ទៀបភ្លឺ។ 

ករណីទី៤៖ ករណីយកដែកសំប៉ែតចុងស្រួចរាងអក្សរT ធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ ១GZ-៦២២៩ ប្រព្រឹត្តនៅចំណុចផ្ទះជួលមានបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ម៉ោងប្រហែល ០២:៣០នាទី។ 

  វត្ថុតាងចាប់យកបាន ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស សេរីឆ្នាំ ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ១AC-២៣៦០, ដែកចុងស្រួចសម្រាប់កាច់សោកុងតាក់ម៉ូតូ ចំនួន០២ដើមសោខ្សៀររាងអក្សរអិល(L) មួយចំនួន, វ៉ាលី ម៉ាកSaint ពណ៌ ទឹកប្រាក់ ចំនួន០១, ផ្លាកលេខម៉ូតូ ចំនួន០៣ (ផ្លាកលេខសៀមរាប១S-៦០៩៦, ផ្លាកលេខភ្នំពេញ ១GZ-៦២២៩, ផ្លាកលេខកំពង់ស្ពឺ១C-១៣៣៦), ដាវកែច្នៃ ពណ៌ ស ចំនួន០១ដើមឧបករណ៍សំរាប់ដោះ និងកឹបផ្លាកលេខម៉ូតូមួយចំនួនឧបករណ៍កែច្នៃសំរាប់កាច់បំបែកគ្រាប់សោរកម៉ូតូមួយចំនួនម៉ូទ័រសំរាប់កាត់ដែក ចំនួន០១គ្រឿងកន្ត្រៃសំរាប់កាត់ដែក ចំនួន០១ និងពូថៅ ចំនួន០១ដើមគ្រឿងបន្លាស់ម៉ូតូ មួយចំនួនឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕