2023-12-26 04:12
152

ពោធិ៍សាត់៖ ដីបឹងជាសម្បត្តិរដ្ឋមួយកន្លែងដោយប្រជាពលរដ្ឋរស់នៅហ៊ុំព័ទ្ធជុំវិញសងខាងប្រវែងជាង ១គឺឡូម៉ែត ដែលមានអាយុកាលរាប់រយឆ្នាំហើយត្រូវបានដីដុះគោករាក់ ខណ:ពេលនេះលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ ដើម្បីស្ដាបូមបឹងនេះឡើងវិញ ធ្វើទៅតាមផ្លូវច្បាប់របស់រដ្ឋកំឲ្យបាត់បងសម្បត្តិធម្មជាតិ ទុកជូនពលរដ្ឋប្រើប្រាស់ទឹកធ្វើការប្រើប្រាស់ និងកែរប្រែទៅជាតំបន់ទេសចរណ៍ផងដែរ។ 

លោកអភិបាលចុះពិនិត្យ និងស្ដាបឹងឡើងវិញនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុច បឹងស្វាយស ស្ថិតក្នុងភូមិចំការអូរ និងភូមិផ្លែល្វា ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ 

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ចំណុចទីតាំងខាងលើនេះ ខ្ញុំសូមប្រាប់បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីជុំនាញថា: បើយើងពិនិត្យទៅតាមផ្លូវច្បាប់ គឺយើងត្រូវស្ដាដីបឹងនេះឡើងវិញ ឲ្យបានស្អាតមានជ្រើងទេសងខាង អាចផ្ទុកទឹកក្នុងបឹងនេះបានឡើងវិញ ដើម្បីឲ្យប្រជាជនអាស្រ័យផលបានទាំងអស់គ្នា ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកំសាន្តទីនេះកើតចំណូលដល់អ្នកភូមឲយើងទៀតផង។ 

លោកអភិបាលខេត្ត បញ្ជាក់ឲ្យច្បាស់ថាៈ កុំនាំគ្នាមកបំពុលសង្គមធ្វើឲ្យប៉ះពាល់កិត្តិយសក្នុងភូមិ-ឃុំ-ស្រុក និងខេត្ត ព្រោះខេត្តពោធិ៍សាត់ របស់កំពុងតែជំរុញធ្វើការអភិវឌ្ឍន៍គ្រប់វិស័យផលប្រយោជន៍សម្រាប់ប្រជាជនទាំងអស់គ្នា ដោយអ្នកស្ដាបូមបឹងនេះ គឺយកដីខ្សាច់លក់សួយសាត្រូវបង់ពន្ធចូលរដ្ឋតាមច្បាប់កំណត់។ 

លោក ខូយ រីដា បានបញ្ជាក់ថា: ដីបឹងនេះ មិនមែនជាកម្មសិទ្ធិបុក្គលណាទេ ព្រោះជាដីរបស់រដ្ឋ ហើយរយះកាលកន្លងមកមានបុក្គលមួយចំនួនចាក់ដីលប់លើដីបឹងនេះ គឺដើម្បីតែអាស្រ័យផល ដូចច្នោះចាប់ពីពេលនេះទៅ តំបន់ដីបឹងស្វាយស ដែលបណ្ដោយបឹងជាង ១គឺឡូម៉ែត ទទឹង ៦០,៥០ ឬកន្លែងខ្លះ ៤០ម៉ែត នេះត្រូវការអភិវឌ្ឍន៍ស្ដាឡើងវិញទាំងអស់។ 

លោកបន្ថែមថាៈ ចំពោះក្រុមហ៊ុនដែលនាំគ្រឿងចក្រមកកាយដី បូមយកខ្សាច់ក្នុងបឹង ត្រូវទទួលខុសត្រូវខ្ពស់ជាមួយប្រជាពលរដ្ឋ ដែលរស់នៅជុំវិញសងខាងបឹង ដោយធ្វើការងារយ៉ាងណាឲ្យស្អាត មិនបំពាន់ដីរបស់ពួកគាត់ ឬខូចខាតទ្រព្យសម្បត្តិអ្វីឡើយ។ បើសិនក្រុមហ៊ុមានការប៉ះពាល់ ដល់ដីបងប្អូនសូមបងប្អូន មិនព្រមដោះស្រាយជូនលោកនឹងចាត់ការជាបន្ទាន់ជូនភ្លាមៗ៕ លាន គ្រន