2023-06-04 09:06
291

កាលពីរសៀលថ្ងៃទី២ខែមិថុនាឆ្នាំ២០២៣ ម្សិលមិញ លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ADB បានបញ្ជាក់ឲ្យដឹងថាបើយើងគិតមកដល់ពេលនេះគឺសម្រេចបានការសាងសង់បានជាង៦៥ភាគរយប៉ុន្តែនៅសល់៣៥ភាគរយទៀតខាងបច្ចេកទេសនិងបញ្ចប់កិច្ចការនេះដ៍ខ្លីនាពេលខាងមុខ។


ផ្លូវប្របមាត់សមុទ្រដែលមានប្រវែងជាង១២ គីឡូម៉ែត្រ តភ្ជាប់គ្នាចាប់ពីកំពុងផែកោះទន្សាយខេត្តកែប ទៅកាន់ឆ្នេរអង្កោលតភ្ជាប់ទៅនិងផ្លូវជាតិលេខ១៣-៣២ កំពុងធ្វើការសាងសង់បើគិតមកដល់ពេលនេះគឺសម្រេចបានលទ្ធផលប្រមាណ៦០ ទៅ៦៥%ហើយ ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចំណាយថវិកាប្រមាណ ១០,៥លានដុល្លារអាមេរិក។
លោក ហម និមល បានបញ្ជាក់បន្ថែមថានៅអំឡុងមួយរយៈពេលនេះជារដូវភ្លៀងធ្លាក់ដូច្នេះអាចបង្កការរំខានខ្លះៗដែលកំពុងអនុវត្តន៍គម្រោងទាំងមូលតែយ៉ាងណាវាមិនបានធ្វើឲ្យប៉ះពាល់ការបញ្ចប់គម្រោងមួយនេះទៅតាមផែនការនោះទេនៅក្នុងរយៈពេល ៣ ខែទៀតគម្រោងកំណត់ផ្លូវប្របមាត់សមុទ្រខេត្តកែបចាប់ពីកំពង់ផែកោះទន្សាយទៅដល់ឆ្នេរអង្ករនិងតភ្ជាប់ទៅផ្លូវជាតិលេខ១៣-៣២ នឹងបញ្ចប់នាពេលខាងមុខនេះ។
ហើយលោកបន្ថែមថា បច្ចប្បន្នយើងសម្រេចបាននូវការរៀបចំគ្រឹះខាងក្រោមដែលជាដំណាក់កាលដំបូងបានរួចរាល់ ក្នុងនោះការរៀបចំប្រឡាយ  និងលូរំដោះទឹកស្ទើរតែរួចរាល់ហើយដែរ នៅសល់តែ ២ ដំណាក់កាលចុងក្រោយទៀតយើងនឹងរួចរាល់។


កំណាត់ផ្លូវប្របមាត់ឆ្នេរនេះ គឺជាសសៃឈាមទេសចរណ៍មួយដល់សំខាន់រវាងខេត្តឆ្នេរកែប និងតភ្ជាប់ឆ្នេរអង្កោល នាថ្ងៃអនាគតផ្លូវមួយខ្សែនេះ នឹងនាំអោយមានកំណើនភ្ញៀវទេសចរជាតិ នឹងភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាដើរលេងកម្សាន្តខេត្តកែបឱ្យកាន់តែច្រើន ហើយក៏នឹងបញ្ជៀសការកករផ្ទះ នៃភ្ញៀវទេសចរទៅដើរលេងកម្សាន្តនៅឆ្នេរកែបផងដែរ។
គម្រោងកំណាត់ផ្លូវប្របមាត់សមុទ្រនេះគួរបញ្ជាក់ដែរថា គឺជាអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយានៅតំបន់ឆ្នេរ នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងនោះមានអនុគម្រោងចំនួន២ទៀត រួមមានទីលានទុកដាក់សំរាមដែលទើបសម្ពោធ និងផ្ទេរឱ្យរដ្ឋបាលខេត្តគ្របគ្រងបន្តនាពេលថ្មីៗនេះ និងគម្រោងកំពង់ផែលើកោះទន្សាយ។