2024-03-14 01:03
47

 ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចសម្ភារៈ ប្រព្រឹត្តល្មើសនៅចំណុចផ្ទះលេខ១៤២អឺ២ សង្កាត់មិត្តភាព ខណ្ឌ៧មករា កាលពីថ្ងៃ០៩ ខែមីនា ឆ្នាំ២០២៤។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ ជនសង្សយ័ឈ្មោះ យ៉ាឆារ៉ា  ហៅ ដែន ភេទប្រុស ជនជាតិខ្មែរ  មុខរបរ កម្មករលីសែងនៅផ្សារដើមគ ស្នាក់នៅបន្ទប់ជួល សង្កាត់មនោរម្យ ខណ្ឌ៧មករា។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕