2023-08-16 06:08
151


ភ្នំពេញ៖ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុបលូប្រាំ តាមបណ្តោយផ្លូវចោមចៅ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ។ 
    បុរសម្នាក់ជិះម៉ូតូធូដេឆ្លងផ្លូវត្រូវម៉ូតូហុងដាឌ្រីមបេីកបរក្នុងល្បឿនលឿនជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ទាំងសងខាងចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។ 
    តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកធូដេ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FY-3295 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្វេងឆ្លងផ្លូវដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។ 
    ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕