2023-05-17 10:05
367


កំពង់ស្ពឺ៖ អគ្គិភ័យឆេះតូបក្នុងផ្សារកំពង់ស្ពឺអស់ចំនួនពីរតូប ក្នុងផ្សារកំពង់ស្ពឺ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ករណីអគ្គិភ័យខាងលើ បានកើតឡើងនៅពីវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះ។


លោកវរសេនីយ៍ត្រី ហួយ បូរី នាយប៉ុស្តិ៍នគរបាលសង្កាត់រកាធំ បានឲ្យដឹងថា តូបអាជីវករដែលត្រូវអគ្គិភ័យឆាបឆេះនោះមានចំនួន០២តូប រួមមាន៖ ទី១- ម្ចាស់ឈ្មោះ ផាន់ សុខលីន ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរលក់ខោអាវ ឆេះតូបទំហ ១.៨០ម៉ែត្រគុណ១.៨០ម៉ែត្រ ធ្វើអំពីដែកឆេះសម្ភារះប្រើប្រាស់ក្នុងតូបអស់ទាំងស្រុង និងទី២- ម្ចាស់ឈ្មោះ កែន សុភិន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរលក់ក្រណាត់ប៉ាក់ រស់នៅភូមិពង្រ សង្កាត់កណ្ដោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឆេះតូបអស់ទំហំ១ម៉ែត្រគុណ៣ម៉ែត្រធ្វើអំពីដែកឆេះសម្ភារៈក្នុងតូបអស់ទាំងស្រុង ។
លោកបានបន្តទៀតថា ចំពោះមូលហេតុដែលបណ្ដាលឲ្យកើតមានអគ្គិភ័យខាងលើ មកពីឆ្លងចន្តអគ្គិសនីទើបបង្កជាអណ្តាតភ្លើងឆាបឆេះតែម្តងទៅ។
កិច្ចប្រតិបត្តិការជួយពន្លត់អគ្គិភ័យនេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជា និងប្រើកម្លាំងសរុបចំនួន៥០នាក់ រថយន្តពន្លត់អគ្គិភ័យ ចំនួន០៨គ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្ត ចំនួន០២គ្រឿង ប្រើទឹកអស់ចំនួន០៣រថយន្ត ,រថយន្តពន្លត់អគ្គិភ័យក្រុងច្បារមនចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត 
,រថយន្តពន្លត់អគ្គិភ័យស្រុកសំរោងទង ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ថយន្ត ,រថយន្តពន្លត់អគ្គិភ័យស្រុកភ្នំស្រួច ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត ,រថយន្តពន្លត់អគ្គិភ័យស្រុកឧដុង្គ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត និងរថយន្តពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន០២គ្រឿង ប្រើទឹកអស់ ចំនួន០៤រថយន្ត ,រថយន្តពន្លត់អគ្គិភ័យឯកជនចំនួន៩២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត។
សូមបញ្ជាក់ថា ដោយមានការចូលរួមសហការបានល្អពីកម្លាំងអត្តរាគមគ្រប់លំដាប់ថ្នាក់ ប្រើប្រាស់ទឹកអស់ចំនួន ១៦រថយន្ត បានបាញ់ពន្លត់ និងទប់ស្កាត់ទាន់ពេលវេលាកុំអីផ្សារកំពង់ស្ពឺទាំងមូលពិតជាឆេះគ្មានដល់ឡើយ៕