2024-01-07 04:01
109

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនជាតិចិន ចំនួន ០៥នាក់ ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ និង ៣២នាក់ទៀត ត្រូវរៀបចំនិតិវិធីបណ្តេញចេញពីកម្ពុជាទៅប្រទេសកំណើតពួកគេវិញ បន្ទាប់នាំគ្នាជួបជុំគ្នាផឹកស៊ីបង្កជម្លោះកាប់ចាក់សម្លាប់គ្នា នៅក្នុងខុនដូ «ព្រីនស៍ផ្លាហ្សា» ខណ្ឌសែនសុខ រាជធានីភ្នំពេញនោះ។ 
     ក្រុមជនសង្ស័យទាំង ០៥នាក់ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ នៅសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ។ 
ជនសង្ស័យទាំង ០៥នាក់ រួមមាន៖ ទី១- ឈ្មោះ ZHUANG ZONG YI ភេទប្រុស អាយុ ២៥ឆ្នាំ, ២- ឈ្មោះ CAI PO HAN ភេទប្រុស អាយុ ២២ឆ្នាំ, ៣- ឈ្មោះ DAI JI TING ភេទប្រុស អាយុ៣៧ ឆ្នាំ, ទី៤- ឈ្មោះ HANG SHUN Li ភេទប្រុស អាយុ ២៨ឆ្នាំ និងទី៥- ឈ្មោះ ZHANG ZHONG MOU ភេទប្រុស អាយុ ២២ឆ្នាំ ជាប់ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមរណភាពជនរងគ្រោះ។ 
   សូមជម្រាបថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ស្ថិតចំណុចអគារខុនដូ «ព្រីនស៍» ជាន់ទី១ និងជាន់ទី៤ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិសេបេសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីហិង្សារវាងជនជាតិចិននឹងជនជាតិកាប់ចាក់គ្នាដោយសារទំនាស់ក្នុងពេលផឹកស៊ីរឿងខ្ចីលុយបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ បន្ទាប់មកបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ 
   ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្រិតស្រាលរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ទៅដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ និងបង្ក្រាបដោយចាប់ឃាត់ខ្លួនជនជាតិចិន ចំនួន ៣៧នាក់ ក្នុងនោះមានស្រី ០៥នាក់ (២នាក់ជាជនជាតិវៀតណាម) រួមទាំងដកហូតកាំភ្លើងខ្លីមួយដើម និងកាំបិត ព្រមទាំងវត្ថុរឹងមួយចំនួនមួយទៀត។ 
    យោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញព្រហ្មទណ្ឌបានរកឃើញជនសង្ស័យពាក់ព័ន្ធអំពើឃាតកម្មចាក់សម្លាប់ជនរងគ្រោះ ចំនួន ០៥នាក់ និងបាននាំខ្លួនទៅកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។  ចំណែក ចំនួន ៣២នាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញទៅក្រៅប្រទេសតែម្តង៕បញ្ជូនជនចិន ចំនួន ០៥នាក់ ទៅតុលាការ និង៣២នាក់ត្រូវបណ្តេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីផឹកស៊ីកាប់ចាក់គ្នាផ្អើលពេញអគារ «ព្រីនស៍ផ្លាហ្សា» 
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនជាតិចិន ចំនួន ០៥នាក់ ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ និង ៣២នាក់ទៀត ត្រូវរៀបចំនិតិវិធីបណ្តេញចេញពីកម្ពុជាទៅប្រទេសកំណើតពួកគេវិញ បន្ទាប់នាំគ្នាជួបជុំគ្នាផឹកស៊ីបង្កជម្លោះកាប់ចាក់សម្លាប់គ្នា នៅក្នុងខុនដូ «ព្រីនស៍ផ្លាហ្សា» ខណ្ឌសែនសុខ រាជធានីភ្នំពេញនោះ។ 
  ក្រុមជនសង្ស័យទាំង ០៥នាក់ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ នៅសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ។ 
ជនសង្ស័យទាំង ០៥នាក់ រួមមាន៖ ទី១- ឈ្មោះ ZHUANG ZONG YI ភេទប្រុស អាយុ ២៥ឆ្នាំ, ២- ឈ្មោះ CAI PO HAN ភេទប្រុស អាយុ ២២ឆ្នាំ, ៣- ឈ្មោះ DAI JI TING ភេទប្រុស អាយុ៣៧ ឆ្នាំ, ទី៤- ឈ្មោះ HANG SHUN Li ភេទប្រុស អាយុ ២៨ឆ្នាំ និងទី៥- ឈ្មោះ ZHANG ZHONG MOU ភេទប្រុស អាយុ ២២ឆ្នាំ ជាប់ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមរណភាពជនរងគ្រោះ។ 
   សូមជម្រាបថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ស្ថិតចំណុចអគារខុនដូ «ព្រីនស៍» ជាន់ទី១ និងជាន់ទី៤ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិសេបេសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីហិង្សារវាងជនជាតិចិននឹងជនជាតិកាប់ចាក់គ្នាដោយសារទំនាស់ក្នុងពេលផឹកស៊ីរឿងខ្ចីលុយបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ បន្ទាប់មកបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

    ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្រិតស្រាលរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ទៅដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ និងបង្ក្រាបដោយចាប់ឃាត់ខ្លួនជនជាតិចិន ចំនួន ៣៧នាក់ក្នុងនោះមានស្រី ០៥នាក់ (២នាក់ជាជនជាតិវៀតណាម) រួមទាំងដកហូតកាំភ្លើងខ្លីមួយដើម និងកាំបិត ព្រមទាំងវត្ថុរឹងមួយចំនួនមួយទៀត។ 
   យោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញព្រហ្មទណ្ឌបានរកឃើញជនសង្ស័យពាក់ព័ន្ធអំពើឃាតកម្មចាក់សម្លាប់ជនរងគ្រោះ ចំនួន ០៥នាក់ និងបាននាំខ្លួនទៅកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។  ចំណែក ចំនួន ៣២នាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញទៅក្រៅប្រទេសតែម្តង៕