2023-04-26 09:04
304


ភ្នំពេញ៖ មុខសញ្ញាជនសង្ស័យ ចំនួន០២រូប បើករ៉ឺម៉កម៉ូតូដើរលួចកាត់ខ្សែរភ្លើងពេលយប់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាប់ខ្លួននៅថ្ងែទី២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៣និង៣០នាទីទាបភ្លឺ នៅចំណុចលើដងផ្លូវលេខ១៨៦ កែងផ្លូវលេខ២៦៥ ក្រុមទី២៥ ភូមិ០៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


នគរបាលបានឲ្យដឹងថា មុខសញ្ញាជនសង្ស័យ ចំនួន០២នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន៖ ទី១- ឈ្មោះ រឿន រិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលមិនចាំលេខ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ និងទី២- ឈ្មោះ សេង សុច ហៅ កច់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលបានឲ្យដឹងទៀតថា វត្ថុតាងចាប់យកមាន៖ ម៉ូតូរ៉ឺម៉កកង់បី ចំនួន០១ ,កាំបិតប៉័ងតោ ចំនួន០១ ,កន្ត្រៃ ចំនួន០១ ,សោរខ្សៀមុខកាត់លេខ៨ ចំនួន០២, សោរចិញ្ចៀនមុខកាត់លេខ១៧ ចំនួន០២, សោរចិញ្ចៀនមុខកាត់លេខ១៩ ចំនួន០១, កន្ត្រៃកាត់ដែក ចំនួន០២,ដងសម្រាប់តកន្ត្រៃកាត់ដែក ១គូរ ,ទុលឡឺល្វីស ចំនួន០១, ដង្កាប់ ចំនួន០១, ដងឈើមានទំពួកសម្រាប់ថ្ពួកខ្សែភ្លើងកាត់ប្រវែងប្រហែល ២ម៉ែត្រ ចំនួន០១ និងខ្សែភ្លើងកាត់រួចប្រវែងប្រហែល២០ម៉ែត្រ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕