2024-01-28 04:01
77

ភ្នំពេញ៖ សិស្សសាលាម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករ៉ឺម៉កកង់បីពីក្រោយរួចខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀត។ 
   ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល 
ជនរងគ្រោះឈ្មោះ សោម សែនសក្កា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។ 
   ម៉ូតូជនរងគ្រោះម៉ាកស្កូបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1JA-0133 ចំណែករថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2 AR-5198 ។ 
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរ៉ឺម៉កកង់បីនិងរថយន្តធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូលឿនមកពីក្រោយជ្រុលទៅបុករ៉ឺម៉កកង់បីរួចខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀតបណ្តាលឱ្យអ្នកជិះម់ូ៉តូរងរបួសធ្ងន់។ 
   ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ តាមការស្នើសុំពីក្រុមគ្រួសារ។ 
   ចំណែកយានយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕