2024-02-12 12:02
73

កំពង់ស្ពឺ៖  ឯកឧត្តម ក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីប្រកាសប្រាប់ទៅអភិបាលក្រុង-ស្រុកទាំងអស់ ឲ្យបានជ្រាបថា «ត្រូវចាត់វិធានការបង្ក្រាបល្បែងស៊ីសងគ្រប់គ្រភេទ និងការបញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ, ល្បែងផ្សងសំណាង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ»។

នេះបើយោងតាមសេចក្តីជូនដំណឹង លេខ ០៨៩/២៤ សជណ ចុះថៃ្ងទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះដែលចុះហត្ថលេខាដោយលោក វុី សំណាង អភិបាលខេត្ដកំពង់ស្ពឺ។ 
លិខិតរបស់អភិបាលខេត្តកំពង់ស្ពែ បានបញ្ជាក់ថា៖ អភិបាលក្រុង ស្រុក ឲ្យបានជ្រាបថា ដើម្បីថែរក្សា បានសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបានសុខសន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ ជីវភាពពលរដ្ឋឱ្យមានភាពរីកចម្រើនជាលំដាប់ ដោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់អនុវត្តនូវ «គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឱ្យពលរដ្ឋ មានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។

ក្នុងន័យនេះ រដ្ឋបាលខេត្ត ស្នើលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ចូលរួមអនុវត្ត «ការបញ្ឈប់ ឬ បញ្ចប់ការផ្តល់អាជ្ញាបណ្ណបើកអាជីកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ច ព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុត»។

ជាការកត់សម្គាល់នេះជាវិធានការទី២ នៃការប្ដេជ្ញាចិត្ដរបស់អភិបាលខេត្ដកំពង់ស្ពឺ ក្នុងការលប់បំបាត់បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបន្ទាប់ពីការដាកយចេញនូវវិធានការមិនអនុញ្ញាតឲ្យមានការផ្សព្វផ្សាយតាំងរូបភាព ផ្ទាំងបាណូ ផ្សាយពាណិជ្ជកម្ម ស្រាបៀរគ្រប់ប្រភេទទទួលបានការកោតសរសេីរទូទាំងប្រទេសថាជាខេត្ដ «គំរូ» មួយក្នុងចំណោមខេត្ដ រាជធានី ទាំង២៥តែម្តង។

ប្រជាពលរដ្ឋសារទនឹងចំណាត់ការដ៏ម៉ឹងម៉ាត់អភិបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ភូមិ ប្រាកដជា និងចូលរួមអនុវត្ដអោយបានពេញលេញនិងមានប្រសិទ្ធភាព ៕