2024-03-24 07:03
40

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុងថ្មីកែងផ្លូវ១០០៣ ស្ថិតនៅក្រុមទី៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ធ្វើការបង្ក្រាបករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ និងឃាត់ខ្លួនចំនួន០៣នាក់ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ វត្ថុតាងដកហូត៖ ម៉ូតូម៉ាក Honda beat ពណ៌ស លាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១JI-៣៨៧៧ បើកបរដោយឈ្មោះ សុះ អារ៉វ៉ាត ភេទប្រុស ជនជាតិខ្មែរអ៊ិស្លាម មុខរបរសិស្ស មានទីលំនៅភូមិ១  សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ និងអ្នករួមដំណើរឈ្មោះយូ ហៃរី  ភេទប្រុស ជនជាតិខ្មែរអ៊ិស្លាម មុខរបរសិស្ស មានទីលំនៅភូមិឃ  សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ  និងឈ្មោះសុឹម ហ្វារីតូ ភេទប្រុស ជនជាតិខ្មែរអ៊ិស្លាម មុខរបរសិស្ស មានទីលំនៅភូមិឃ  សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕