2024-01-07 02:01
81

ពោធិ៍សាត់ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថភ្លើងមួយខ្សែក្រឡាប់ដាច់បារ៉ុងទូកុងតឺន័រចេញពីផ្លូវ រងការខូចខាត តែពុំមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ។ 
    ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចជើងភ្នំក្បាលសៀម ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមសាក្សីដែលនៅក្បែរនោះនិយាយថា: មុនកើតហេតុឃើញមានរថភ្លើង ១ខ្សែ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវចំណុចដែលបត់បែនហើយចុះឡើងទៀត ស្រាប់តែដាច់បារុងជាកំណាត់ៗធ្លាក់កុងតឺន័រចេញស្រូវ និងអង្ករសម្រូបកំពប់រាយប៉ាយពេញដី តែពុំឃើញមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ។
    លោក យុិន ឈុនហាក់ នាយប៉ុស្ត៍រដ្ឋបាលមូលដ្ឋានឃុំត្នោតជុំដែលទៅដល់ទីតាំងកើតហេតុឲ្យដឹងថា: រថភ្លើង ១ខ្សែ ដែលមានគ្រោះថ្នាក់ចរាចរណ៍ខាង់លើ ដឹកទូកុងតឺទ័រ ចំនួន ២៣កុងតឺន័រ ហើយបានដាច់បារុងត្រឹមទូកុងតឺន័រទី១០ បណ្ដាលឱ្យទូកុងតឺន័រ ចំនួន ០៤ទូធ្លាក់ចេញពីរថភ្លើង និងខូចខាតគ្រាប់ធញ្ញជាតិ(ស្រូវ និងអង្ករសម្រូប) ។
    លោក យុិន ឈុនហាក់ បានបញ្ជាក់ឲ្យដឹងថា: ចំពោះអត្តសញ្ញាណអ្នកបើករថភ្លើងនោះគេមិនបានសហការណ៍ផ្ដល់ឲ្យសម្ថកិច្ចយើងដឹងឡើយ ។ តែបើតាមការពិនិត្យជាក់ស្ដែង ករណីគ្រោះថ្នាក់នេះគឺកត្តាល្បឿន ដឹកលើសទម្ងន់ ហើយចំណុចផ្លូវបត់បែនច្រើន តាមចង្កាភ្នំក៍មានឧបហេតុនេះកើតឡើងតែម្ដង៕ លាន គ្រន