2023-04-11 05:04
274

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការលើកទី៧ លើថ្នាក់ដឹកនាំ និងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ ០៩រូប ក្រោមបទចោទ "ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម"។

តាមប្រភព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទាំង០៩នាក់ រួមមាន៖ ទី១- កញ្ញា ឈឹម ស៊ីថរ ,ទី២- កញ្ញា ឈឹម សុខន ,ទី៣- អ្នកស្រី រី សុវណ្ណឌី ,ទី៤- អ្នកស្រី សុន ស្រីពេជ្រ ,ទី៥- អ្នកស្រី ហៃ សុភាព ,ទី៦- អ្នកស្រី ឃ្លាំង សុបិន្ត ,ទី៧- កញ្ញា ទូច សិរីមាស ,ទី៨- លោក សុខ ណារិទ្ធ និងទី៩- លោក សុខ គង្គា ។

តាមការឲ្យដឹងរបស់ក្រុមមន្ត្រីអង្គការ អាដហុក បានឲ្យដឹងថា ក្នុងចំណោមអ្នកទាំង ០៩នាក់ មានតែកញ្ញា ឈឹម ស៊ីថរ ម្នាក់ប៉ុណ្ណោះ កំពុងស្ថិតក្នុងការឃុំខ្លួននៅពន្ធនាគារហើយសវនាការនាព្រឹកថ្ងៃនេះ បានសួរដេញដោលជាមួយមន្ត្រីនគរបាល ដែលមកពី នាយកដ្ឋានកណ្តាលសន្តិសុខ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្តីអំ ពីសកម្មភាពទំនាក់ទំនង តាមប្រព័ន្ធឌីជីថលរបស់ជនជាប់ចោទ ក្នុងកំឡុងពេលធ្វើកូដកម្ម។  

តាមការលើកឡើងរបស់ អាដហុក បានបញ្ជាក់ថា សវនការបានបញ្ចប់ការសាកសួរនៅម៉ោង ១១និង៣០នាទី និងបន្តទៅថ្ងៃ១៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខបន្តតៀត។

សូមនញ្ជាក់ថា នៅខាងមុខសាលាដំបូង មានវត្តមានរបស់អតីតបុគ្គលិក ក្រុមហ៊ុន ណាហ្គាវើលដ៍ ប្រមាណជា ២០នាក់ ដែលមកគាំទ្រលើកទឹកចិត្ត និងមានការចូលរួមឃ្លាំមើលពីសមាគមអាហុក លីកាដូ អង្គការសង់ត្រាល់ មានក្រុមអាជ្ញាធរ នៅឃ្លាំមើលអ្នកមកគាំទ្រ និងមន្ត្រីសង្គមស៊ីវិលដែលមកឃ្លាំមើលផងដែរ៕