2023-10-08 03:10
170

បន្ទាយមានជ័យ៖ ក្មេងស្រី ចំនួន ០៣នាក់ បានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលនាណគ្នាទៅដើររកខ្សងក្តាម។ 
   ហេតុការណ៍សោកនាដកម្មលង់ទឹកទឹកស្លាប់ខាងលើ កើតឡើងនៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្នុងប្រឡាយវាលស្រែ ក្នុងភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ភ្លាមៗនោះសមត្ថកិច្ចបានចុះអត្តរាគមស្វែងរក និងបានស្រង់សពយកមកលើគោក។ 
   ក្មេងស្រីរងគ្រោះទាំង ០៣នាក់ រួមមាន៖ ទី១- ឈ្មោះ ស៊ុម សៅរី ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ, ទី២- ឈ្មោះ ស៊ុម សៅរ៉ាត់ ភេទស្រី អាយុ ១២ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ និងទី៣- ឈ្មោះ អឿន សោភា ភេទស្រី អាយុ ១២ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ។ 
   មុនពេលកើតហេតុ ក្នេងស្រីរងគ្រោះបានសុំជីដូនដើម្បីរកក្តាមខ្យង ដើម្បីយកមកធ្វើម្ហូប និងនាំគ្នារាវខ្យង ក្តាម ត្រង់ចំណុចកើតហេតុ ខណៈពេលនោះជនរងគ្រោះម្នាក់ ធ្លាក់ចូលក្នុងរណ្តៅទឹកជ្រៅបឋណ្តាលឲ្យលង់ ទើបជនរងគ្រោះ ចំនួន០២នាក់ទៀតបានហែលទៅជួយក៏លង់ស្លាប់ទាំង ០៣នាក់តែម្តង។ 
  បច្ចុប្បន្ន សពក្មេងស្រីទាំងទាំង ០៣នាក់ ត្រូវក្រុមគ្រួសារទទួលយកចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពរៀងៗខ្លួន៕