2023-07-04 02:07
142

ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​មុខសញ្ញា​គ្រឿង​ញៀន​ម្នាក់​កាលពីរសៀលថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង២០នាទី នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យឈ្មោះ ស៊ូ ខា ភេទ ប្រុស អាយុ ៤១ឆ្នាំ នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបន្តថា​ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច​ បានចុះស្រាវជ្រាវ​មុខសញ្ញា​ចែកចាយដោយខុសច្បាប់នូវការសារធាតុញៀន​នេះ​ ជាយូរមកហើយ​ លុះទទួលបាន​ព័ត៌មាន​ច្បាស់ការ​ថា​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ក៏ចុះឃាត់ខ្លួនជាក់ស្ដែងតែម្តង។ 

ក្រោយឃាត់ខ្លួន​មន្រ្តី​ជំនាញ​ បានដកហូតវត្ថុរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៧កញ្ចប់តូច រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕