2023-06-21 06:06
495

កណ្តាល៖ បែកធ្លាយរឿងមិនប្រក្រតីរបស់កាស៊ីណីយីហោ "យ៉ុង យ័ន" បើកភ្លើងខៀវអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងយ៉ាងល្បែងស៊ីសងយ៉ាងឡគ្រឹកគគ្រេង ជាពិសសង្វៀងជល់មាន់ បៀ និងអាប៉ោងស្រែកហ៊ោកញ្ចៀវយ៉ាងអឺងកង ដោយចំហរ និងគ្មានវិធានការទប់ស្គាត់ពីសំណាក់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធឡើយ។ 


សង្វៀនជន់មានដ៏ធំបង្កប់ក្នុងកាស៊ីណូយីហោ "យ៉ុង យ័ន" ដែលកំពុងបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងសប្បាយ មានអាស័យដ្ឋាន ផ្លូវជាតិលេខ២១ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ 
តាមប្រភពព័ត៌មានពីក្រុមអ្នកញៀនល្បែងជល់មាន នៅកាស៊ីណូ យ៉ុង យ័ន បានបង្ហើបឲ្យដឹងថា សង្វៀនជន់ដេធំក្នុងកាស៊ីណូ យ៉ុង យ័ន លេងដើមថាន់ធំៗណាស់ និងចាក់ក្រៅក្នុងមួយគូររាប់ម៉ឺនដុល្លារ។ តាមប្រភពបង្ហើបទៀតថា ការចូលលេងជន់មាន់ក្នុងសង្វៀន យ៉ុង យ័ន មានសុវត្ថិភាពណាស់មិនមានការភ័យខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ។ 
តាមក្រុមអ្នកលេងល្បែងជន់មាន់ បៀ អាប៉ោង ក្នុងសង្វៀនជន់មាន់ជ្រកក្រោមស្លាកកាស៊ីណូមានច្បាប់ យ៉ុង យ័ន ជ្រៃធំ គឺមានមានរៀងរាល់ថ្ងៃ អង្គារ ពុធ ព្រហស្បតិ៍ សៅរ៍ នឹងអាទិត្យ ដោយអ្នកមកចូលលេងពីគ្រប់ទិសទី និងមានអ្នកចាញ់ឈ្នះលុយពីរាប់ពាន់ដុល្លាររហូតម៉ឺនដុល្លារ ហើយអ្នកខ្លះចាញ់បោសគូតខោរបញ្ចាំអស់ទ្រព្យរកតែលុយជិះតាក់ស៊ីត្រឡប់ទៅផ្ទះវិញមិនបានផងក៏មាន។ 
តាមវិដេអូដែលបែកធ្លាយសង្វៀនជន់មាន់ក្នុងកាស៊ីណូ យ៉ុង យ័ន ភាគច្រើនអ្នកដែលចូលលេង គឺពលរដ្ឋកម្ពុជា និងវៀតណាម ស្រែកហ៊ោកញ្ច្រៀចចាក់លុយក្នុងមួយគូររាប់ម៉ឺនដុល្លារ។ ករណីបែបនេះប្រមុខរាជរដ្ឋាភិបាលធ្លាប់ចេញសារាចរណ៍ហាមឃាត់មិនអនុញ្ញាតិឲ្យពលរដ្ឋខ្មែរចូលលេងដាចុខាត ប៉ុន្តែម្ចាស់កាស៊ីណូមិនបានអនុវត្តន៍តាមអ្វីដែលរាជរដ្ឋាភិបាលអនុញ្ញាតិ និងហាមឃាត់ឡើយ ព្រោះសង្វៀងទាំងនោះមានអ្នកកាងតែងម្តង។ 
មហាជនរងចាំមើលថា សង្វៀងជន់មាន់ជ្រកក្រោមកាស៊ីណូស្របច្បាប់ យ៉ុង យ័ន ស្ថិតនៅព្រំដែនស្រុកកោះធំ ខេត្តកណ្តាល សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធនឹងមានវិធានការបែបណាដែរ? ឬបណ្តែតបណ្តោយឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យបែបនេះតទៅទៀត? 
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពយើងមិនអាចស្វែងរកការបំភ្លឺណាមួយពីម្ចាស់កាស៊ីណូ យ៉ុង យ័ន ដែលបើកសង្វៀនជន់មាន់ បង្កប់បៀ អាប៉ោង យូគី និងឡុកឡាក់ បើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងនោះបានទេ៕