2023-07-31 06:07
158

 

ភ្នំពេញ ៖ កាលពីវេលាម៉ោង៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ត្រង់ចំណុចខាងជេីងជាប់គល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


អ្នកបេីកបរតាមដងផ្លូវគួរតែប្រុងប្រយ័ត្នឱ្យខ្លាំងបំផុត ជាពិសេសចេះគោរពច្បាប់ចរាចរណ៍ដេីម្បីកុំឱ្យមានវិប្បដិសារីដល់ខ្លួនឯង និងអ្នកដ៏ទៃនៅថ្ងៃក្រោយ។ ជាក់ស្ដែងមានបុរសម្នាក់បានជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលស្លាប់មួយរំពេច កាលពីវេលាម៉ោង៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ត្រង់ចំណុចខាងជេីងជាប់គល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជាជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1AX-5235 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹងបណ្តាលឱ្យជនរងគ្រោះដួលបោកក្បាលផ្ទប់នៅហ្នឹងផ្លូវស្លាប់ភ្លាមៗគួរឱ្យរន្ធត់។ 
ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ខណៈក្រោយពេលកេីតហេតុ ប្រជាពលរដ្ឋជិតខាងក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុ ដោយសមត្ថកិច្ចមូលដ្ឋានទទួលបានព័ត៌មាននេះភ្លាម ក៏បានដាក់កម្លាំងចុះមកដល់សហការជាមួយមន្ត្រីជំនាញធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី១ជាបណ្ដោះអាសន្ន ។
រីឯសពជនរងគ្រោះ សមត្ថកិច្ចមូលដ្ឋានបានធ្វើកំណត់ហេតុប្រគល់ទៅឱ្យខាងរថយន្តសាមុយដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដេីម្បីស្វែងរកសាច់ញាតិឱ្យមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕