2023-06-15 03:06
456


ខេត្តបាត់ដំបង ៖ បុរស០២នាក់បានរងរបួសធ្ងន់និងស្រាលខណៈម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង ។


ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 1K-5266 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឃ្លីចពណ៌(ក្រហម+ស) ពាក់ស្លាកលេខ បាត់ដំបង 1AK-2584បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង និងបានគេចកង់ក្មេងសិស្សសាលាម្នាក់ក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសស្រាល និងភាគីខាងម៉ូតូសង់រងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ តំណាងសាច់ញាតិនិងម្ចាស់ម៉ូតូបានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងផងដែរ៕