2023-04-13 09:04
359

ភ្នំពេញ៖ នាយទាហានជាន់ខ្ពស់ជាស្ត្រី ចំនូន០២រូប ត្រូបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ប្រគល់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ឯក។ 

តាមព្រះរាជក្រឹត្យ នស/រកត/០៤២៣/៦៧៩ ចុះនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះ ដែលបណ្តាញសារព័ត៌មានទទួលបាម គឺនាយទាហានទាំង០២រូប ដែលត្រូវប្រគល់ឋានន្តរស័ក្តិ រួមមាន៖

១៖ ប្រគល់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ជូន លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ។

២៖ ប្រគល់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកជូនលោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ៕