2023-06-07 02:06
329

តាកែវ៖ មុខសញ្ញាក្រុមចោរជំនាញកាច់សោរកម៉ូតូរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បង្ក្រាប និងឃាត់ខ្លួនចាត់ការតាមច្បាប់។ 

មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ដោយអនុវត្តន៍តាមបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ដឹកនាំដោយលោកវសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងបានធ្វើការចុះឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពីករណីអំពើរលួចមានស្ថានទម្ងន់ទោស (កាច់សោរកម៉ូតូ) ត្រង់ចំណុចចភូមិសំបួរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ 

សមត្ថកិច្ចបសនឲ្យដឹងថា ជនសង្ស័យទាំង ០២នាក់ រួមមាន៖ ទី១- ឈ្មោះ គឹម តិ ហៅ ដែន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាសោម ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ និងទី២- ឈ្មោះ ចាន់ សេង ហៅ សិត ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតូច ឃុំក្រងស្នាយ ស្រុកឈូក ខេត្តកំពត។ 

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចរឹបអូសបសនវត្ថុតាង រួមមាន៖ ម៉ូតូ ចំនួន ០២គ្រឿង ,ម៉ូតូ ម៉ាក អ៊ិចសង់ទ័រ ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ មធ្យោបាយជិះធ្វើសកម្មភាព ,ម៉ូតូ ម៉ាក ហុងដា C125 ពណ៌ខ្មៅ សេរី២០២២ ម៉ូតូជនរងគ្រោះ ,ទូរស័ព្ទដៃ ចំនួន ០២គ្រឿង ,ប្រដាប់កាច់សោរកម៉ូតូមួយចំនួន និងស្លាកលេខម៉ូតូ ០១សន្លឹក ភ្នំពេញ1IV-4219។ បច្ចុប្បន្ន កម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕