2024-04-09 04:04
27

ប៉ោយប៉ែត៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលករកម្ពុជាត្រឡប់ពីថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីចូលរួមអបអរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងអញ្ជើញបញ្ជុះបឋមសិលាបើកការដ្ឋានសាងសង់អាគារស្នាក់នៅនិងបន្ទប់ធ្វើការថ្មីរបស់កងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតផងដែរ។

ការចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនពលកខ្មែរខាងលើ ធ្វើឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នេះ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ឯកឧត្តម អភិសន្តិបណ្ឌិតស សុខា បានថ្លែងទៅកាន់បងប្អូនជាពលករខ្មែរវិលមកពីប្រទេសថៃមកស្រុកកំណើត ដើម្បីចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្របសម្រួលជាមួយរដ្ឋាភិបាលថៃដល់ការវិលត្រឡប់មក ស្រុកកំណើតរបស់ពលករកម្ពុជា ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ រាជរដ្ឋាភិ បាលនៃប្រទេសថៃតាមរយៈប្រកាសរបស់ ក្រសួងមហាផ្ទៃថៃ បានលើកលែងតម្លៃសេវាអនុញ្ញាតចេញ–ចូល (Re-Entry Permit) ស ម្រាប់បងប្អូនពលករកម្ពុជា ដែលធ្វើដំណើរចេញ–ចូលប្រទេសថៃ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានផ្តាំផ្ញើដល់ពលករកម្ពុជា នៅពេលត្រឡប់ទៅស្រុកកំណើតវិញ ត្រូវធ្វើដំណើរដោយសុវត្ថិភាពហើយពេលជួបជុំក្រុមគ្រួសារធ្វើដំណើរកម្សាន្ដត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងពេលចាក់ចេញពីផ្ទះត្រូវពន្លត់ភ្លើងធូបទានឲ្យអស់ និងបិតគុបភ្លើង ទើបអាចចាកចេញពីផ្ទះដើម្បីចូលរួមការពារ និងប្រុងប្រយ័ត្នទាំងអស់គ្នា។

  ក្រៅពីការសម្របសម្រួលធ្វើយ៉ាងណាឲ្យបងប្អូនបានមកស្រុកកំណើរឆាប់រហ័សឯកឧត្តមបានចែកស្បៀងអាហារ មានដូចជា នំបុ័ង ទឹកបរិសុទ្ធ និងវត្ថុអ នុស្សាវរីយ៍ ជាក្រម៉ា ១ក្នុង ម្នាក់ផងដែរដល់បងប្អូនពលករគ្រប់ៗគ្នា៕