2024-04-29 08:04
37

កំពង់ស្ពឺ៖ ករណីផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ នៅវេលាម៉ោងន១៤និង២៥នាទី បណ្តាលឱ្យយោធិនពលី ចំនួន ២០នាក់ ក្នុងនោះ មាននាយទាហាន នាយទាហានរងតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការដ្ឋានយោធភូមិភាគទី៣ ចំនួន ០៥នាក់។

ឧបទ្ទវហេតុដ៏អាក្រក់នេះ ផ្តើមឡើងដោយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង មានបេសកម្មដឹកជញ្ជូនអាវុធយុទ្ធភ័ណ្ឌ និងគ្រាប់រំសេវ មកពីខេត្តកោះកុង តាមរថយន្តយោធា ចំនូន ០៥គ្រឿង មកកាន់ឃ្លាំងស្តុបគ្រាប់នៃទីបញ្ជាដ្ឋានយោធភូមិភាគទី៣ ក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍បានឲ្យដឹងថា ក្នុងហេតុការណ៍ដ៏អាក្រក់ខាងលើ បណ្តាលឲ្យផ្ទុះខ្ទេចរថយន្ត ០១គ្រឿង រួមទាំងអាវុធ និងគ្រាប់នៅលើរថយន្ត ហើយរថយន្ត ០១គ្រឿងទៀត រងខូចធ្ងន់ធ្ងរផ្នែកខាងក្រៅតែអាវុធគ្រាប់មិនផ្ទុះនោះទេ និងរថយន្ត ចំនួន ០៣គ្រឿងទៀត មិនប៉ះពាល់ធ្ងន់ធ្ងរទេ, អគារខូចខាតធ្ងន់ធ្ងរ ចំនួន ០៤ខ្នង (អាវុធគ្រាប់ក្នុងឃ្លាំង ០៣ខ្នង ខូចខាតទាំងស្រុង, អគារស្នាក់នៅ ០១ខ្នង និងអគារការិយាល័យក្នុងទីបញ្ជាការយោធភូមិភាគ ខូចខាតផ្នែកខាងក្រៅរួមមានទ្វា បង្អួច និងដំបូល, ខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញទីបញ្ជាការយោធភូមិភាគ ចំនួន ២៥ខ្នងផងដែរ។

តាមរបាយការណ៍ បានបញ្ជាក់ឲ្យដឹងថា នាយទាហាន នាយទាហានរង និងពលទាហានដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងគ្រាប់នោះ មានចំនួន ២០នាក់ រួមមាន៖

ទី១-ពលបាលទោ ឌឹម សត្យា ជាយោធិននៃ តំបន់ការសឹករងខេត្តកោះកុង។

ទី២- អនុសេនីយ៍ទោ ស៊ុម ពិសាល ជាជំនួយការ ចិត្តសាស្ត្រ ការិយាល័យទី៥ តំបន់ប្រតិបត្តិការ សឹករងខេត្តកោះកុង។

ទី៣- ពលបាលទោ ងួន បូរាជ យោធិននៃតំបន់ ប្រតិបត្តិការសឹករងកោះកុង។

ទី៤- អនុសេនីយ៍ត្រី អិន អុន ជា យោធិននៃតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង។

ទី- ៥នាយចំណង់ វា់ន់ រិន ជាយោធិននៃតំបន់ ប្រតិបត្តិការសឹករងខេត្តកោះកុង។

ទី៦- អនុសេនីយ៍ទោ ហ៊ី ហួន ជាជំនួយការផ្នែក បច្ចេកទេសតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង។

ទី៧- វរសេនីយ៍ទោ ជា សំណាង ជា នាយសេនាធិការងតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង។

ទី៨- អនុសេនីយ៍ទោ លឿន សុខណា យោធិន នៃតំបន់ប្រតិបត្តិការសឹករងកោះកុង។

ទី៩- វរសេនីយ៍ត្រី ផាង សុវណ្ណមុនី ជានាយផ្នែក ផែនការការិយាយល័យបច្ចេកទេស នៃយោធិន ភូមិភាគទី៣ កងទ័ពជើងគោក។

ទី១០- វរសេនីយ៍ទោ ស្រី សាវ៉ន ជានាយរងការិ យាល័យបច្ចេកទេស នៃយោធាភូមិភាគទី៣ កងទ័ពជើងគោក។

ទី១១- ពលបាលឯក ងយ ឈុនលី យោធិន នៃ តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង។

ទី១២- អនុសេនីយ៍ទោ យ៉ែន ឡូត យោធិន តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង។

ទី១៣- ពលបាលទោ ចេង សុភ័ក្ត្រ យោធិនតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង។

ទី១៤- នាយចំណង់ ឃឹម មករា ជាយោធិននៃតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង។

ទី១៥- ពលបាលទោ កើយ តួក ជាយោធិននៃតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង។

ទី១៦- វរសេនីយ៍ត្រី បូរ ពឿន ជា ផ្នែកបច្ចេកទេសតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង។

ទី១៧- អនុសេនីយ៍ទោ យិន វន្នី ជាជំនួយការការិយាយល័យបច្ចេកទេស នៃយោធភូមិភាគទី៣

ទី១៨- អនុសេនីយ៍ទោ សាត់ ងឿន ជា ជំនួយការ ដឹកជញ្ជូនការិយាល័យទី៤ តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង។

ទី១៩- វរសេនីយ៍ឯក វ៉ាន់ មឿន ជានាយការិយាល័យបច្ចេកទេស នៃយោធភូមិភាគទី៣។

ទី២០- វរសេនីយ៍ត្រី ឆាយ សុផាត ជានាយការិយាល័យបច្ចេកទេស នៃយោធភូមិភាគទី៣៕