2023-08-09 07:08
176


ភ្នំពេញ៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវលេខ២៨៩   រថយន្តម៉ាកFordមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបេីកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំត្រង់ចំណុចមុខផ្សារទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 
   តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFORD RANGER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA.6811 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស។ 
   ក្រោយកេីតហេតុហេតុម្ចាស់រថយន្តបានចេញពីកន្លែងកេីតហេតុបាត់បន្សល់ទុករថយន្តនៅនឹងកន្លែងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីរង់ចាំដោះស្រាយតាមច្បាប់៕