2024-02-05 08:02
102

ពោធិ៍សាត់៖ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ បានគេចផុតពីក្រញ៉ាំបិសាចតណ្ហា ខណៈព្យាយាមចាប់រំលោភក្នុងព្រៃចំការស្វាយមិនបានសម្រេចព្រោះតែអាវុធសម្ងាត់អត់ដំណើរការចុងក្រោយត្រូវជាប់ខ្នោះ។ 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នៃអំពើរចាប់រំលោភខាងលើ បានកើតឡើងតាំងពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចចំការស្វាយរំលេច ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ 

នគរបាលបានឲ្យដឹងថា មានស្ត្រីឈ្មោះ ជា សុខ អាយុ ៤៧ឆ្នាំ រស់នៅ ភូមិសន្រ្ទែ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ បានមកដាក់ពាក្យបណ្តឹងថា មានករណីជនសង្ស័យចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ដែលបង្ករឡើងដោយឈ្មោះ អ៊ុក បូរិន ហៅមឿន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ អ្នករត់ម៉ូតូឌុប រស់នៅភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ។ 

តាមការរៀបរាប់បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉តូដឹកឥវ៉ាន់តាមផ្លូវហើយបានឃើញក្មេងស្រីឈ្មោះ ផ.ស.ភា អាយុ ១២ឆ្នាំ កំពុងជិះកង់ ០១គ្រឿង មានគ្នា ០៣នាក់ ពេលនោះជនសង្ស័យ ឈ្មោះ អ៊ុក បូរិន ហៅឲ្យជួយកាន់ឥវ៉ាន់ក៏ឡើងជិះម៉ូតូជួយកាន់ ព្រោះស្គាល់ជនសង្ស័យជាមនុស្សរាប់អានជាមួយឳពុកម្តាយរបស់ខ្លួន។

 តាមការរៀបរាប់ បានឲ្យដឹងទៀតថា ពេលឌុបដល់ចំណុចចំការស្វាយជាកន្លែងស្ងាត់រួចធ្វើសកម្មភាពចាប់សំរាតខោកីឡាជើងខ្លី ជនរងគ្រោះចេញរួចធ្វើការបោសអង្អែលសព្វកន្លែងប្រហែល ៥នាទីរួចជនសង្ស័យប៉ុនប៉ងរំលោភសេពសន្ថវៈដោយទាញអាវុធសម្ងាត់តាមជើងខោកីឡា ពណ៌ឈាមជ្រូកបំរុងនិងប្រតិបត្តិការ ប៉ុន្តែដោយសារអាវុធពិសេសទន់ធ្វើអីអត់កើតក៏លើកខោស្លៀកខោវិញ និងគំរាមក្មេងស្រីរងគ្រោះកុំឲ្យប្រាប់គេប្រយ័ត្នសម្លាប់ចោលក្រោយមកជនសង្ស័យបានឌុបកុមារីរងគ្រោះត្រឡប់មកផ្ទះវិញ។ 

ក្រោយពីទទួលបានពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះរួចមកសមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកកាន់អធិការនគរបាលស្រុកភ្នំក្រវាញ និងបានរាយការណ៍ជូនលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយៈទូរសព្ទ និងសមត្ថកិច្ចសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕