2023-06-21 09:06
191


ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវ បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធត្រូវពង្រឹង និងលើកកម្ពស់វិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមសាលារៀន និងគ្រឹះស្ថានសិក្សាទាំងអស់ ដើម្បីលប់បំបាត់បាតុភាពអសកម្ម និងអសីលធម៌មួយចំនួនបានកើតឡើង។


នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពី វិធានការពង្រឹង និងលើកកម្ពស់វិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សា ដោយសារក្នុងរយៈពេលកន្លងមកនេះ បាតុភាពអសកម្ម និងអសីលធម៌មួយចំនួនបានកើតឡើងទាំងនៅក្នុង ទាំងនៅ ក្រៅបរិវេណនៃគ្រឹះស្ថានសិក្សា ដែលបានបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗក្នុងករណីខ្លះរហូតដល់បាត់បង់អាយុ ជីវិតរបស់យុវជនក្នុងវ័យសិក្សា។ 
ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់នូវរាល់កង្វល់ និងការព្រួយបារម្ភនានាររបស់សាធារណជន មាតាបិតា អ្នកអាណាព្យាបាល និងសិស្ស និស្សិតទាំងអស់ ព្រមទាំងចូលរួមសោក ស្តាយ និងរំលែកទុក្ខ ចំពោះក្រុមគ្រួសារដែលទទួលរងផលប៉ះពាល់ ដោយសារហេតុការណ៍ទាំងនេះ។
ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដោយទទូច ចំពោះមាតាបិតា អ្នក អាណាព្យាបាល និងអ្នកពាក់ព័ន្ធនានា សូមមេត្តាចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចំណាយពេលវេលាបន្ថែម ទាំងនៅតាមគេហដ្ឋាន ឬទីកន្លែងផ្សេងទៀត ក្នុងការបន្តអប់រំ ពន្យល់ ណែនាំបុត្រធីតាគ្រប់ៗរូបឱ្យដើរលើគន្លងនៃសីលធម៌ និងចរិយាធម៌។
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ចុះថ្ងៃទី ២០ មករា ២០២០ ស្តីពី វិធានការពង្រឹង និងលើកកម្ពស់វិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សា៖