2024-03-27 02:03
37

ភ្នំពេញ៖   ហេតុការណ៍ក្រុមស្រីស្អាតមានជម្លោះគ្នាវាយតប់គ្នាខាងលើ កើតឡើងនៅវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវ ១៩៨៦ នៅទល់មុខក្លឹប «ហ្គោលឡាញ» ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ស្រីស្អាត ចំនូន ០២នាក់ បានទំនាស់ពាក្យសម្តីគ្នាក្នុងក្លឹបកម្សាន្ត និងអស់ចិត្តបានបបួលគ្នាចេញក្រៅបើកឆាកប្រយុទ្ធដើម្បីយកឈ្នះចាញ់ផ្អើសអស់មនុស្សម្នាចោមរោមមើលហើយសមត្ថកិច្ចបានចុះមកអន្តរាគមន៍ភ្លាម។ 

នារីម្នាក់ដែលរងរបួសក្នុងករណីហិង្សារនោះ បានរៀបរាប់ថា នៅមុនពេលកើតហេតុខ្លួនជាមួយសង្សារគាត់ព្រមទាំងមិត្តភក្ដិបានលេងផឹកស៊ី និងរាំកម្សាន្តសប្បាយក្នុងក្លឹប «ហ្គោលឡាញ»។ នារីរូបនោះ បានបន្តទៀតថា សង្សារបស់ខ្លួនបានចូលបន្ទប់ទឹកស្រាប់តែមានមនុស្សមួយក្រុមមានគ្នា ចំនូន ០៥នាក់ បានមកកៀកស្មានិយាយឌឺដង និងបានបបួលវ៉ៃគ្នាមួយស្មើ ក៏បាននាំគ្នាចេញពីក្លឹបមកប្រយុទ្ធគ្នាតែម្តង។ 

ក្រោយកើតមានហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពេលមកដល់អន្តរគមន៍សម្របសម្រួលគ្នា និងបំបែកមិនឲ្យមានជម្លោះទៀតឡើយ។ ភាគីទាំងពីរមិនបានប្តឹងផ្តល់នោះដោយពួកទុកជម្រះបញ្ជីគ្នានៅពេលក្រោយ៕