2023-12-17 05:12
104

ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នេះ បានសម្រេចឲ្យប្រើប្រាស់ Logo ថ្មី ដែលមានរូបថ្នាក់ដឹកនាំ ចំនួន ០៣រូប រួមមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន  ម៉ាណែត សម្រាប់ការប្រារព្ធខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៤ និងការឃោសនាបោះឆ្នោតខាងមុខនេះ។ 

 នេះបើតាមសេចក្តីជូនដំណឹងរបស់ ខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលអង្គភាព MSJ TV ទទួលមាននារសៀលថ្ងៃអាទិត្យនេះ៕