2023-10-11 03:10
345

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ក្រោយធ្វើសកម្មភាពឆក់ខ្សែកមិនបានសម្រេច។ 

ប្រភពដដែលបន្តថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥និង៣០នាទី ស្ថិតនៅចំណុចផ្លូវ១០៥k ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ជិះម៉ូតូចំនួន០១គ្រឿង ធ្វើសកម្មភាពឆក់ខ្សែកមិនបានសម្រេច។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ ម៉ី សុភា ភេទប្រុស មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕