2024-02-08 06:02
72

លទ្ធផលនៃការអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤  តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានឃាត់យានយន្តល្មើស ចំនួន១៥០គ្រឿង (រថយន្ត ចំនួន៣១គ្រឿង, ម៉ូតូ ចំនួន១១៩គ្រឿង) ។
    នៅក្នុងចំណោមបទល្មើសខាងលើនេះរួមមានទី១.ល្មើសជាតិស្រវឹង ចំនួន៥៤គ្រឿងកម្រិត ០.២៥ - ០.៣៩ 0 mg/L ចំនួន១៧គ្រឿង-អ្នកបើកបរម៉ូតូ ចំនួន១២នាក់ -អ្នកបើកបររថយន្ត ចំនួន០៥នាក់ ។ +កម្រិត ០.៤០ mg/L ឡើង ចំនួន៣៧គ្រឿង-អ្នកបើកបរម៉ូតូ ចំនួន១៦នាក់ -អ្នកបើកបររថយន្ត ចំនួន២១នាក់ 
ទី២. បទល្មើសផ្សេងៗ ចំនួន៩៦គ្រឿង-អត់មួកសុវត្ថិភាព ចំនួន៩១គ្រឿង-រថយន្តបំពាក់បំពង់ស៊ីមុំាង  ចំនួន០១គ្រឿង-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៤គ្រឿង ទី៣. ការរក្សាទុកយានយន្តនិងផាកពិន័យ-ក្នុងនោះ ផាកពិន័យ   ចំនួន ១២០  គ្រឿង នៅសល់     ចំនួន  ៣០ គ្រឿង ទុកនៅអធិការខណ្ឌ   ចំនួន   ១៨ គ្រឿង (រថយន្តចំនួន ១០ គ្រឿង -ម៉ូតូចំ នួន ១៦ គ្រឿង) បញ្ជូនមកការិយាល័យ  ចំនួន   ០២ គ្រឿង ។ទី៤.វិធានការអប់រំ -អប់រំអ្នកបេីកបរមានជាតិអាល់កុលក្រោម  ០.២៥ mg/L ចំនួន១៨នាក់  (រថយន្ត ចំនួន១១នាក់, ម៉ូតូ ចំនួន០៧នាក់)-អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព  ចំនួន២៦នាក់  ។
   សូមចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។