2024-01-15 04:01
79

បន្ទាយមានជ័យ៖ ស្ត្រីបុគ្គលិកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ PLP ម្នាក់ ត្រូវបានរថយន្តដឹកខ្សាច់បុក និងកិនស្លាប់យ៉ាងអាណោចអធម្មបំផុត ខណៈពេលត្រឡប់ពីផ្ទៈទៅធ្វើការនៅក្រុងប៉ោយប៉ែត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយជាតិលេខ ៥ ភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 

 ស្ត្រីរងគ្រោះមានឈ្មោះ វែង សាវ៉ៃ អាយុជាង ២០ឆ្នាំ ជាបុគ្គលិកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ PLP ប្រចាំក្រុងប៉ោយប៉ែត រស់នៅភូមិគៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជិះម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1L-1503 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងទិសដៅពីកើតទៅលិចត្រូវបានរថយន្តធុនធំដឹកខ្សាច់ដែលមិនស្គាល់អត្តសញ្ញាណបានបុកហើយកិនធ្លាយពោះស្លាប់ រួចរថយន្តបង្កបើកបន្តទៅមុខគេចខ្លួនបាត់។ 

 មន្ត្រីនគរបាល បានបញ្ជាក់ថា ក្រោយរថយន្តធុនធំដឹកខ្សាច់ដែលមិនស្គាល់អត្តសញ្ញាណបានបុកហើយបើកបន្តទៅមុខគេចបាត់សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងស្វែងរកចាប់ដើម្បីអនុវត្តតាមច្បាប់។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ៕