2023-06-06 03:06
486

កណ្តាល៖ សពស្ត្រីជនជាតិចិនមិនស្គាល់សញ្ញាណម្នាក់ ត្រូវបានជនអនាមិកដឹកយកមកទំលាក់ចោលក្នុងទឹកប្រឡាយបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណីប្រទះឃើញសពស្ត្រីជនជាតិចិនខាងលើ កើតឡើងនៅថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងប្រឡាយទឹក នីភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ 

តាមការឲ្យដឹងពីសមត្ថកិច្ចស្ត្រីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាមានវ័យប្រហែល ៤០ឆ្នាំ ជាជនជាតិបរទេស (សង្ស័យជនជាតិចិន) ត្រូវបានឃាតករសម្លាប់ពីកន្លែងផ្សេងរួចដឹកសពមកទំលាក់ចោលក្នុងប្រឡាយទឹកដើម្បីបង្វែងដាន សមត្ថកិច្ចជំនាញ។ 

តាមការបញ្ជាក់របស់មន្ត្រីនគរបាលជំនាញផ្នែកបច្ចេកទេសកោសលវិច្ច័យ និងវិទ្យាសាស្ត្រ បានបញ្ជាក់ថា ស្ត្រីរងគ្រោះអាចត្រូវបានឃាតករសម្លាប់ក្នុងចន្លោះរយៈពេលប្រហែល ០៣ថ្ងៃមុននេះ។ សពស្ត្រីរងគ្រោះ ក្រោយពេលធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចរៀបចំរក្សាទុក ស្រាវជ្រាវស្វែកអត្តសញ្ញាសាច់ញាតិផងដែរ។ 

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ករណីអំពើឃាតកម្មនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកំណត់មុខសញ្ញាក្រុមជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕