2023-10-20 04:10
286

ភ្នំពេញ៖    លោក នួន ភិរ័ត្ន អភិបាលរងរាជធានីភ្នំពេញបានដឹកនាំមន្រ្តីក្រោមឱវាទចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់រោងទុកឲ្យកីឡាករមកពីតាមបណ្តាខេត្តស្នាក់នៅខណៈមកអ៊ុំទូកនៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។

លោកប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ តំណាងលោកឯក ឃុនឌឿន អភិបាលខណ្ឌបានឲ្យដឹងថាការចុះមកពិនិត្យមើលរបស់សាលារាជធានីភ្នំពេញនាព្រឹកនេះគឺស ម្រាប់សង់រោងឲ្យកីឡាករមកពីតាមបណ្តាខេត្តស្នាក់នៅ។

លោកបន្តថាទីតាំងនៅក្នុងខណ្ឌឬស្សីកែវមាន២ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ជាដីរបស់ក្រុមហ៊ុនចំនួន២អាចដាក់មនុស្សជិត២មុឺននាក់។
លោកបានបន្តទៀតថាទីតាំងខាងលើទទួលបងប្អូនមកពីតាមបណ្តាខេត្តមានកំពង់ឆ្នាំង,ពោធិ៍សាត់ ,បាត់ដំបង,បន្ទាយមានជ័យ,ព្រះវិហារនិងឧត្តមានជ័យ។
សូមបញ្ជាក់ថាការចុះមកពិនិត្យមើលទីតាំងរបស់សាលារាជធានីខាងលើនេះមានខាងខណ្ឌជ្រោយចង្វារចូលរួមផងដែរ៕