2023-10-25 05:10
397

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួន តាមបណ្តឹងរបស់អ្នកភូមិ ខណៈបុរសម្នាក់នេះ តែងតែយកដុំថ្ម គប់បំផ្លាញជញ្ជាំងផ្ទះអ្នកភូមិ ស្ទើរជារៀងរាល់ថ្ងៃ នៅចំណុចផ្ទះលេខ២៦៩ ផ្លូវលំ ក្រុមទី១៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
ម្ចាស់ផ្ទះ ឈ្មោះ លី ស្រីពេជ្រ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ សាឡន ទីលំនៅកន្លែងកើតហេតុ ។

ជនបង្ក ឈ្មោះ អ៊ូ វណ្ណា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ២៦៥ ផ្លូវលំ ក្រុមទី១៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មុខរបរ លក់ដូរ (មានសារធាតុញៀន)(ឃាត់ខ្លួន) ។
ដំណើររឿងហេតុ ៖ មុនពេលកើតហេតុប្អូនប្រុសរបស់ជនរងគ្រោះបានផ្ញើររូបដែលឈ្មោះ អ៊ូ វណ្ណា គប់ផ្ទះអោយមើលដោយជនរងគ្រោះពុំបាននៅផ្ទះទេជាប់រវល់ធ្វើក្រចកអោយភ្ញៀវ គាត់បានដើរមកមើលឃើញជញ្ជាំងធ្លុះធ្លាយ ភ្លាមៗនោះជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងសុំអោយសមត្ថកិច្ចអនុវត្តន៍ទៅតាមផ្លូវច្បាប់ ។ក្រោយទទួលពាក្យបណ្តឹង ហើយសមត្ថកិច្ចបានចុះទៅឃ្លាត់ខ្លួនជនបង្ក យកទៅប៉ុស្តិ៍ធ្វើការសាកសួរ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី ៕