2023-10-02 02:10
178

ព្រះសីហនុ៖ ពិតមិនខ្លាចញញើតច្បាប់មែន ជនសង្ស័យជាជនជាតិចិន ចំនូន០២នាក់ បង្ហោះលក់ថ្នាំញៀនតាមបណ្តាញទំនាក់ទំនងសង្គម ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវបង្ក្រាបដោយរឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួនធំ។ 

 សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ វេលាម៉ោង ២១និង០០នាទី មានប្រជាពលរដ្ឋបានរាយកាណ៍មកថា មានជនជាតិចិន បង្ហោះវីដេអូចែកចាយគ្រឿងញៀន​តាមបណ្ដាញសង្គមបន្ទាប់ពីទទួលបានដំណឹងនេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះទៅបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០២នាក់ ជនជាតិចិន ប្រព្រឹត្ដនៅក្រុមទី១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

 ជនសង្ស័យទាំង ០២នាក់ រួមមាន៖ ទី១- ឈ្មោះ CHEN JIANG HAI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុមទី១​ ភូមិ១​ សង្កាត់លេខ៣​ ក្រុងព្រះសីហនុ​ ខេត្ដព្រះសីហនុ និងទី២- ឈ្មោះ SHEN CHUAN ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មុខរបរ មិនពិតប្រាកដ ។ 

 ប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ទូរសព្ទដៃចំនួន​ ០៦គ្រឿងលិខិតឆ្លងដែនចំនួន​ ០១ក្បាល​ម្សៅសថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១កញ្ចប់, ថ្នាំកញ្ចប់រូបទំពាំងបាយជូ អក្សរ POP DRINGK សង្ស័យជាសារធាតុញៀនចំនួន ៥៤កញ្ចប់ថ្នាំកញ្ចប់ពណ៌សក្រហម រូបសេះ សង្ស័យជាសារធាតុញៀ នចំនួន ០៧ កញ្ចប់ថ្នាំកញ្ចប់ត្នោត អក្សរ HERMES សង្ស័យជាសារធាតុញៀន ចំនួន ០៨កញ្ចប់ថ្នាំកញ្ចប់ខៀវ សង្ស័យជាសារធាតុញៀន ចំនួន ០២ កញ្ចប់ថ្នាំកញ្ចប់ពណ៌ផ្ទៃមេឃរូបទំពាំងបាយជូសង្ស័យជាសារធាតុញៀន ចំនួន ០១កញ្ចប់ថ្នាំកញ្ចប់ពណ៌ខ្មៅ សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ថ្នាំកញ្ចប់ពណ៌ស សង្ស័យជាសារធាតុញៀនចំនួន ០៣ កញ្ចប់ថ្នាំកញ្ចប់រូបក្រូច សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ថ្នាំកញ្ចប់រូបកែវកាហ្វេ សង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់ម្សៅពណ៌ត្នោត សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ថ្នាំគ្រាប់ពណ៌ក្រហម សញ្ញា (WY) សង្ស័យជាសារធាតុញៀនចំនួន ១៧០២ គ្រាប់, ថ្នាំគ្រាប់ពណ៌លឿង សង្ស័យជាសារធាតុញៀន ចំនួន ៦៧៣ គ្រាប់សារធាតុរាវ សង្ស័យជាសារធាតុញៀន ចំនួន ០៨ ដប (ធំ ០៦ដប តូច ០២ដប)ឧបករណ៍សម្រាប់មូលបារីចំនួន ០១ គ្រឿងឧបករណ៍គ្រីបកំប៉ុងសម្រាប់វេចខ្ចប់គ្រឿងញៀនចំនួន ០១ គ្រឿង, សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ និងកាំភ្លើងខ្លីចំនួន ០១ដើម ។ 

 បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី ៕