2023-09-26 11:09
157

ព្រះសីហនុ៖ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ០១គ្រឿង បានចូលសំចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល០៤ថ្ងៃ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរ កម្ពុជា-វៀតណាម ។

នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលមកកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកឧត្តមនាវីត្រី អ៉ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋានសមុទ្រ និងនាយនាវីជាច្រើនរូប បានអញ្ជើញទៅទទួលស្វាគមន៍ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ចំនួន ០១គ្រឿង លេខ២៦៣ ដឹកនាំដោយលោកវរនាវីឯក ជីញ ស៊ុនទុង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម។ 

ការចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរ កម្ពុជា-វៀតណាម។

មន្ត្រីកងទព័ជើងទឹកកម្ពុជា បញ្ជាក់ថា ទស្សនកិច្ចនេះមាន រយៈពេល ៤ថ្ងៃ  (ពីថ្ងៃទី ២៦ដល់២៩កញ្ញា) បន្ទាប់ពី បាន បញ្ចប់ ការងារ ល្បាត រួមគ្នា លើកទី ៧២ ជាមួយ កងទ័ព ជើងទឹកកម្ពុជា មូលដ្ឋាន សមុទ្រ។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មាន កម្មវិធីប្រកួត បាល់ល់ទះ បាល់ទាត់ រវាងកងទ័ពជើងទឹកប្រទេស ទាំងពីរ  ជាមិត្ត ភាព ផងដែរ ៕