2023-10-11 12:10
318

ភ្នំពេញ ៖ ហេតុការណ៍នេះបង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ៩ និង ៣០ នាទី យប់ ថ្ងៃ ទី ៩ ខែតុលា ឆ្នាំ ២០២៣ ស្ថិត នៅ ផ្ទះម៉ាស្សា មួយ កន្លែង យីហោ « ពន្លៃ ជក់ចិត្ត » ក្នុងភូមិ ក្បាលដំរី ទី២ សង្កាត់ កាកាបទី២ ខណ្ឌពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ ។

ទីតាំងផ្ទះម៉ាស្សាបង្កប់សេវាបំរេីផ្លូវភេទមួយកន្លែងត្រូវបានកម្លាំងនាយកដ្ឋាន ជួញដូរ មនុស្ស និង ការពារ អនីតិជនបេីកប្រតិបត្តិការចុះឃាត់ខ្លួនមនុស្សចំនួន៧នាក់ ខណៈថៅកែម្នាក់បានគេចខ្លួនបាត់។ 

តាមប្រភពព័ត៌មានពីនគរបាលនាយកដ្ឋានជួញដូរមនុស្ស និងការពារអនីតិជន បានប្រាប់ឱ្យដឹងថា ទីតាំងខាងលើនេះ មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចថា «មានក្មេងស្រីៗខ្លះក្រោមអាយុ១៧ឆ្នាំបានមកធ្វើជានារីម៉ាស្សា និងមានបង្កប់សេវាបម្រើកម្សាន្តដោយលួចលាក់»។ បន្ទាប់មក កម្លាំងនគរបាលនាយកដ្ឋានជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ រួមទាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរខណ្ឌ ដើម្បីចុះបង្ក្រាបទីតាំងម៉ាស្សាខាងលើភ្លាមៗតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ខណៈពេលកម្លាំងនគរបាលចុះមកដល់កន្លែងកើតហេតុភ្លាមៗ ថៅកែប្រុសម្នាក់ក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដង នៅសល់តែនារីចំនួន៧នាក់នៅក្នុងហាងម៉ាស្សាយីហោ «ពន្លៃជក់ចិត្ត» បន្ទាប់មកកម្លាំងនគរបាលក៏បានឃាត់នារីៗទាំងនោះយកមកសាកសួរភ្លាមៗផងដែរ។

ក្រោយ ពេលកើតហេតុកម្លាំង នគរបាលនាយកដ្ឋាន ជួញដូរមនុស្ស និង ការពារ អនីតិជន បានបញ្ជូន នារី ម៉ាស្សា ទាំង៧ នាក់ ទៅ ផ្នែកជំនាញ ដើម្បី ចាត់ការ តាម នីតិវិធី នៃច្បាប់បន្តទៀត ៕