2023-08-07 06:08
148


(កំពត)៖   នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៣នេះ លោក សុឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកំពត បានប្រាប់ឲ្យដឹងថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនបានបង្កឱកាសងាយស្រួលគ្រប់បែបយ៉ាងជូនដល់ប្រជាពលរដ្ឋក្នុងការស្វែងរកប្រាក់ចំណូលដើម្បីអភិវឌ្ឍន៍ក្នុងគ្រួសារហ្នឹងសហគមន៍។
    បើតាម មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា ទោះស្ថិតនៅក្នុងវិបត្តិសកល នៃជំងឺកូវីដ១៩ និងសង្គ្រាមរវាងរ៉ូស្សី-អ៊ុយគ្រែនក្តី  វិស័យសំណង់ក្នុងខេត្តកំពតនៅតែមានដំណើរកាល្អទៅមុខជាដំដាប់ គ្មានការថមថយឬធ្លាក់ចុះនោះទេ ហើយប្រពលរដ្ឋនៅតែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសាងសង់សំណង់លំនៅឋាន និងសំណង់ផ្សេងៗតាមតម្រូវការ។
   ដោយឡែកខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានកំណើន វិស័យសំណង់នៅតែមានដំណើរការល្អពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែអាជ្ញាធរខេត្តយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការកែលម្អសោភណ្ឌភាពក្រុង ដើម្បីទាក់ទាញទេសចរ និងអ្នកវិនយោគឲ្យចូលមកច្រើន ធ្វើឲ្យពលរដ្ឋខេត្តកំពតទទួលបានប្រាក់ចំណូលដោយផ្ទាល់ និងដោយប្រយោល ជំរុញដល់ជីវភាពឲ្យកាន់តែប្រសើ។
   មន្ត្រីជំនាញរូបនោះបានបញ្ជាក់ដែរថា តាមរបាយការណ៍វិស័យសំណង់ខេត្តកំពត បើប្រៀបធៀប ឆមាសទី១ ឆ្នាំ២០២៣ និង ឆមាសទី១នៅឆ្នាំ២០២២កន្លងទៅ នៅតែរក្សាសន្ទុះល្អដដែលហើយតាមការរំពឹងទុក្ខ វិស័យសំណង់នឹងកាន់តែប្រសើរៗបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ។

   ទទ្ទឹមជាមួយគ្នានោះដែរ លោក ស៊ឹម សុខជា អនុប្រធានមន្ទីរក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកវិនិយោគទាំងអស់ត្រូវមានការចូលរួមសហការ និងគោរពច្បាប់សំណងឲ្យបានល្អ  កុំសាងសង់មុនពេលទទួលបានលិខិតអនុញ្ញាតិ ឬសាងសង់បំពានដីរបស់រដ្ឋជាដើម ហើយថាការគោរពច្បាប់បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍សង្គម រក្សាបាននូវសុវត្ថិភាព និង សោភណ្ឌភាពសំណង់ និងមានឈ្មោះជាពលរដ្ឋល្អមួយនោះផងដែរ។(សឹង រ៉ាត់)