2024-03-09 09:03
58

ភ្នំពេញ៖ រថយន្តព្រួសមួយគ្រឿងបើកបរមិនប្រយ័ត្នជ្រុលឡើងខឿនផ្លូវបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឱ្យបាក់អស់មួយដើមរាបដល់ដី ។ 
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខរោងចក្រ៦ជាន់ តាមបណ្តោយផ្លូវចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូសពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BO 5783 ធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកខាងឆ្វេងដៃឡើងខឿនផ្លូវជ្រុលបុកបង្គោលភ្លើងបណ្តាលឱ្យបាក់រាបដល់ដីរងការខូចខាត។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុស្ទូចរថយន្តខាងលើទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕