2023-10-04 03:10
250

ខេត្តកំពត៖ ថ្ងៃពុធ 5 រោចខែភក្របទឆ្នាំថោះបញ្ចស័ក ព.ស2567 ត្រូវនឹងថ្ងៃទី 04 ខែតុលាឆ្នាំ 2023 វេលាម៉ោង 6.37នាទីចំណុចលើផ្លូវជាតិលេខ 03ស្ថិតក្នុងភូមិចំការដៀបឃុំអង្គតាសោម មានករណីអំពើលួចដោយមានស្ថានទម្ងន់ទោសមួយ(ឆក់កាបូប)បង្កឡើងដោយជនសង្ស័យចំនួន02នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូធុនC125ពណ៌សមួយគ្រឿងមិនចាំផ្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះឈ្មោះសេក  សារុនភេទស្រីអាយុ 43 ឆ្នាំទីលំនៅភូមិអង្គរជ័យសង្កាត់ដំណាក់កន្ទួត ស្រុកកំពង់ត្រាចខេត្តកំពតនៅពេលដែលជនរងគ្រោះកំពុងជិះម៉ូតូស្ពាយកាបូបតាមផ្លូវជាតិលេខ 03ចេញពីផ្សារអង្គតាសោមដល់ចំណុចកើតហេតុខាងលើ បណ្ដាលឱ្យដួលម៉ូតូអូសប្រហែល 10 ម៉ែត្រ រងរបួសស្រាល តែមិនមានបាត់បង់សម្ភារៈអ្វី  ឡើយ។ ក្រោយកើតហេតុភ្លាមដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញា កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដឹកនាំដោយលោករសេនីយ៍ឯក ឌុក ធីយ៉ាអធិការនគរបាលស្រុកសហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងកម្លាំងប្រជាការពារបានចេញធ្វើអន្តរាគមន៍ភ្លាមៗដោយស្ទាក់ឃាត់បានជនសង្ស័យចំនួន02នាក់នៅត្រង់ចំណុចភូមិត្រពាំងខ្នារឃុំអង្គតាសោម។

1-ឈ្មោះនួន ចាន់ដារ៉ាហៅរ៉ាដូភេទប្រុសអាយុ 20 ឆ្នាំទីលំនៅភូមិ កកោះឃុំខ្វាវស្រុកទ្រាំងខេត្តតាកែវ(ជាអ្នកឆក់)
2-ឈ្មោះគា និតហៅជីវ័នភេទប្រុសអាយុ 24 ឆ្នាំនៅភូមិបឹងឃុំតាំងក្រសាំងស្រុកបាធាយខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅម្ដុំវត្ត ជម្ពូ វ័ន (ជាអ្នកបើកម៉ូតូ) ព្រមទាំងដកហូតវត្ថុតាងម៉ូតូ c 125 ពណ៌ ស ស៊េរី 2023 ពាក់ផ្លាកលេខភ្នំពេញ1.K.j 3556 ចំនួន01គ្រឿង។

ពេលសាកសួរជនសង្ស័យបានសារភាពថាពួកគេទាំងពីរនាក់បានធ្វើសកម្មភាពឆក់តាមដងផ្លូវជាតិលេខ0 3 និងលេខ 22 ចំនួន 04 លើក។
បច្ចុប្បន្នកំពុងកសាងឯកសារបញ្ជូនសំណុំរឿងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី។