2023-07-13 06:07
163


(តាកែវ)៖     ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងសកម្មជនគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សឃុំចំនួន២ នៃស្រុកគិរីវង់ គឺនៅឃុំកំពែង (សមាជិកចូលរួមមានចំនួន៥៣០នាក់ មកពីភូមិហាន់ទា) និងនៅឃុំគោកព្រេច (សមាជិកចូលរួមមានចំនួន៤៨៨នាក់ មកពីភូមិសំរោងខាងលិច)។


   ពិធីនេះក៏មានការចូលរួមពីលោក សុខ សូកាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់, លោក ទួន ស៊ីផាន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគោកព្រេច, លោក អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ, លោក ឃុត កែវសុត្ថា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពែង, ព្រមទាំងលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពែង ឃុំគោកព្រេច និងគណៈកម្មាធិការគណបក្សស្រុកគិរីវង់ ជាច្រើនរូបទៀត។
   ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមកិតិ្តនីតិកោលសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ផ្ដាំផ្ញើដល់សមាជិក សមាជិកា និងសកម្មជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវជំរុញការរៀនគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងត្រូវទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

   ក្នុងឱកាសនៃការជួបសំណេះសំណាលនេះ សមាជិក សមាជិកា និងសកម្មជនគណបក្សប្រជាជនកម្ពុជានៃឃុំទាំងពីរ ក៏ដូចជាទូទាំងស្រុកគិរីវង់ បានប្រកាសប្ដេជ្ញាយ៉ាងក្លៀវក្លាបោះឆ្នោតឱ្យបានត្រឹមត្រូវនិងបានគ្រប់ៗគ្នា គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យទទួលបានជោគជ័យត្រចះត្រចង់ ដើម្បីបន្តថែរក្សានូវសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិថ្មីទី៧នេះ និងបន្តបន្ទាប់ទៀត៕