2024-01-15 12:01
99

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានបញ្ជាក់សារជាថ្មីថា «អំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ» «Foreign Ministry Spokesperson reaffirms adherence to One-China policy»។ នេះបើតាមសេចក្តីថ្លែងការណ៍ព័ត៌មានដែលចេញនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤។

 សូមជម្រាបថា ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន ត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួតបន្ថែមទៀត មួយជំនាន់ទៅមួយជំនាន់រហូតមកដល់បច្ចុប្បន្ន ដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានបន្តពីព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។

 សូមបញ្ជាក់បន្ថែមថា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» បានរៀបចំប្រារព្វធ្វើឡើង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្នុងទឹកដីសៀមរាប ដែលជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឲ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន ៕