2023-06-28 12:06
830

កណ្តាល៖ គ្រូបង្រៀនគណិតវិទ្យាម្នាក់ មានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួត រហូតដឹកដៃគ្នាឡើងផ្ទះសំណាក់ ប៉ុន្តែក្រោយមកបានបែកការាណ៍ដល់អាព្យាបាល ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។ 

ជនសង្ស័យជាគ្រូបង្រៀន ដែលមានស្នេហាមួយសិស្សស្រីជអនីតិជនមាន ឈ្មោះ អ៊ុំ វុទ្ធី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន  រស់នៅភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវឃាត់ខ្លួនថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

តាមប្រភពបានឲ្យដឹងថា ករណីរួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ឆ្នាំ បានកើតហេតុនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង ៣០នាទី ស្ថិតក្នុងផ្ទះសំណាក់ សំណាងណាស់ ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ នារីរងគ្រោះឈ្មោះ ភ.ស.ន ភេទស្រី ឆ្នាំកំណើតថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៩ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

សមត្ថកិច្ច បានឲ្យដឹងថា អាណាព្យាបាលជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងប្តឹងគ្រូបង្រៀន ដែលលួងលោមសិស្សរួមភេទក្នុងផ្ទះសំណាក់ ទៅសមត្ថកិច្ចនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ 

ដំណើរហេតុការណ៍ៈ នៅមុនពេលកើតហេតុជនរងគ្រោះជាសិស្សរៀននៅសាលាអនុវិទ្យាល័យបែកចាន រៀនថ្នាក់ទី០៨ (G)។ ចំណែកជនសង្ស័យជាគ្រូបង្រៀនមុខវិទ្យាគណិតវិទ្យាថ្នាក់ទី៨ និងទី៩ ដោយជនសង្ស័យជាគ្រូបង្រៀនម៉ោងគណិតវិទ្យាក្នុងថ្នាក់រៀនជនរងគ្រោះ។  នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ជនសង្ស័យបានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះ ក្រោយមកភាគីទាំងពីរបានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយបានឆាតនិយាយគ្នាលេងតាមប្រព័ន្ធ Messenger  រហូតដល់ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ ដដែលជនសង្ស័យ និងជនរងគ្រោះបានធ្លាប់អោបថើបគ្នាបានប្រហែលបួនទៅប្រាំដងនៅក្នុងសាលារៀន។

រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ទើបជនសង្ស័យបានបបួសជនរងគ្រោះទៅដេកក្នុងផ្ទះសំណាក់ សំណាងណាស់ ក្រោយមកភាគីទាំងពីរបានដោះខោអាវអស់ និងបានធ្វើសកម្មភាព រួមភេទជាមួយគ្នាបាន សម្រេចមួយលើក ដោយមិនបានពាក់ស្រោមអនាម័យឡើយ ក្រោយមកទើបជនរងគ្រោះ និងជនសង្ស័យបានចេញទៅផ្ទះវិញរៀងៗខ្លួន។ 

រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះមានជំងឺគ្រុនក្ដៅហើយបានសម្រាកនៅផ្ទះ ឪពុករបស់ជនរងគ្រោះ ក៏គេងសម្រាកនៅជិតជនរងគ្រោះ ហើយបានឮសម្លេងឆាតក្នុងទូរសព្ទ របស់ជនរងគ្រោះ ទើបឆែកមើលទូរស័ព្ទ ក៏បានដឹងពីរឿងហេតុ បន្ទាប់មកទើបឪពុកជនរងគ្រោះបានទៅ ដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលតាមនីតិវិធីច្បាប់។

ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួចរាល់ហើយ កម្លាំងផ្នែកជំនាញ បានសហការណ៍ជា មួយកម្លាំងប៉ុស្ដិ៍បែកចាន បានចុះទៅដល់កន្លែងកើតហេតុ ហើយបានហៅជនសង្ស័យទៅអធិការដ្ឋាននគរ បាលស្រុកដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់។ 

ជនសង្ស័យឈ្មោះ អ៊ុំ វុទ្ធី ជាគ្រូបង្រៀនមុខវិទ្យាគណិតបានឆ្លើយសារភាពថា "ខ្លួនពិតជាបានស្រឡាញ់ជនរងគ្រោះ និងបបួលជនរងគ្រោះចូល ផ្ទះសំណាក់ និងបានធ្វើសកម្មភាពរួមភេទជាមួយជនរងគ្រោះបានសម្រេចចំនួនមួយលើកមែន"។

បច្ចុប្បន្ន ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕