2023-07-18 11:07
325

ភ្នំពេញ៖ ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមជ្រុលនិយមក្បត់ជាតិ ៣ជំនាន់ និងជ្រុលនិយម ចំនួន ១៦នាក់ ត្រូវបានអនុវត្តន៍តាមផ្លូវច្បាប់ ដោយពិន័យប្រាក់ ១០ទៅ២០លានរៀលលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតពី២០-២៥ឆ្នាំ។

 នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបាន គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានីភ្នំពេញ (PEC) ពិន័យប្រាក់ពី១០ ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី២០-២៥ឆ្នាំ។

 គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានីភ្នំពេញ (PEC) នៅថ្ងៃទី១៧ ខែកក្កដានេះ បានបើកសវនាការលើបណ្តឹងប្តឹងបុគ្គលជាមេក្លោងក្រុមប្រឆាំងជ្រុលនិយម ដែលដឹកនាំចលនាញុះញុង់ ឲ្យបំផ្លាញសន្លឹកឆ្នោត ចំនួន១៧រូប ក្នុងនោះ PEC បានសម្រេចដូចតទៅ៖

 ១- សម រង្ស៉ី សុំណុំរឿងលេខ ០០១ ពិន័យជាប្រាក់ចំនួន ២០លានរៀលលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោះ ចំនួន ២៥ឆ្នាំ។

 ២- សេង ម៉េងប៉ុនរ៉ុង សុំណុំរឿងលេខ ០០២ ពិន័យជាប្រាក់ ចំនួន ១០លានរៀល លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះឲ្យគេបោះឆ្នោតចំនួន ២០ឆ្នាំ។

 ៣- សោ ចាន់ដេត គង់ សភា , ហេងដាណារ៉ូ សុំណុំរឿងលេខ ០០៣ ពិន័យជាប្រាក់ ចំនួន ១០លានរៀល លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះឲ្យគេបោះឆ្នោត ចំនួន ២០ឆ្នាំ។

 ៤- ឈ្មោះ គឹម សុខ ឆាម ឆានី សុំណុំរឿងលេខ ០០៤ ពិន័យជាប្រាក់ ចំនួន ១០លានរៀលលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះឲ្យគេបោះឆ្នោត ចំនួន ២០ឆ្នាំ។

 ៥- មូរ សុខហួរ ,ឡុង រី , ហូរ វ៉ាន់ ,អេង ឆៃអ៊ាង នុតរំដួល , រិន រដ្ឋ ភាន់ រិទ្ធី ឆឺយ ឧត្តមរស្មី, នាង សុឃុន ម៉ៅ វិបុល សំណុំរឿងលេខ ០០៤ ពិន័យជាប្រាក់ ចំនួន ១០លានរៀលលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះឲ្យគេបោះឆ្នោត ចំនួន ២០ឆ្នាំ ដូចគ្នា៕