2024-03-18 10:03
48

កែប៖ ដីចំណីព្រែក និងអាងទឹករបស់រដ្ឋមួយកន្លែងត្រូវបានបុគ្គលកម្នាក់ ឃុបឃិតជាមួយអាជ្ញាធរ និងមន្ត្រីគ្រាប់ល្ពៅមួយក្តាប់តូចរៀបចំឯកសារ ដើម្បីស្នើសុំធ្វើប្លង់កម្មសិទ្ធដាច់ដោយឡែក ប៉ុន្តែក្រោយបែកធ្លាយរឿងមិនប្រក្រតីជុំវិញបញ្ហានេះ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានដកឯកសារទុកសិន និងអះអាងថា «រឿងដីនេះលុះត្រាតែមានការសម្រេចពីថ្នាក់លើ»។ 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ទីតាំងដីដែលកំពុងស្នើសុំធ្វើប្លង់កម្មសិទ្ធដោយភាពមិនប្រក្រតីនោះ ស្ថិតនៅក្បែរភ្នំពោន ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កន្លងទៅអាជ្ញាធរខេត្តកែប ធ្លាប់បានឲ្យម្ចាស់ទីតាំងរំលោភបំពាន ធ្វើការកាយអាចម៍ដីដែលចាក់ចេញវិញដោយឥតលក្ខខណ្ឌរក្សាទុកជាដីសម្បត្តិរដ្ឋឡើងវិញ។ 
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុគ្គលដែលរំលោភយកដីចំណីព្រែក និងអាងទឹកខាងលើមានឈ្មោញ រៀម សុខុន ភេទប្រុស អាយុ ៦៣ឆ្នាំ និងប្រពន្ធឈ្មោះ យុង សុវណ្ណារ៉ា មានទីលំនៅផ្ទះលេខ ១៤៤ A4 ផ្លូវលេខ ១៤៣ ភូមិ៤ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

តាមប្រភពបងើបថា បុគ្គលនេះវានស្នើសុំចុះបញ្ជីដីធ្លី (ធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់) លើដីរបស់រដ្ឋដោយចាក់អាចម៍ដីរំលោភបំពានដីព្រៃលិចទឹកជាប់ដៃព្រែក និងដីចំណីទំនប់អាងទឹករបស់រដ្ឋ ដែលស្ថិតនៅភូមិ-ឃុំខាងលើ ធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំងវហើយអាជ្ញាធរបញ្ជាឲ្យកាយអាចម៍ដីចេញ ដើម្បីរក្សាទម្រង់ដើមយ៉ាងណាក៏ដោយ ក៏ម្ចាស់ទីតាំងខាងលើនៅតែចិញ្ចឹមចិត្ត លួចស្នើសុំចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ ទោះបីជាអាជ្ញាធរ និងមន្ត្រីជំនាញធ្លាប់ប្រកាសវិនិច្ឆ័យ ព្រមទាំងហ៊ុំព័ទ្ធទុកជាសម្បត្តិរដ្ឋវិញ។ 
ប្រភពបន្តទៀតថា ស្រាប់តែថ្មីៗនេះបែកធ្លាយឯកសារដែលម្ចាស់ទីតាំងខាងលើបានរត់ការចុះបញ្ជីសាជាថ្មីស្នើសុំចុះបញ្ជីដីធ្លី ដោយមានការចុះហត្ថលេខាពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញរៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ចុះហត្ថលេខា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ 
លោក ឃ នាង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប បានប្រាប់កាសែតថា «
ដីនេះមិនជាប់ពាក់ព័ន្ធនឹងទំនប់អាងទឹកដែលគ្រប់គ្រងដោយមន្ទីរធនធានទឹកនោះទេ»។ 
លោក សុទ្ធ ពុទ្ធិម៉ានិន ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានប្រាប់កាសែតតាមប្រព័ន្ធតេឡេក្រាមថា « ឯកសារនេះលោកបានដកទុកវិញហើយ មិនអាចដំណើរបានទេ។ រឿងនេះលុះត្រាតែមានការសម្រេចពីថ្នាក់លើ»។ 

ដោយឡែក លោក រៀម សុខុន ម្ចាស់ដីទីតាំងស្នើសុំចុះបញ្ជីខាងលើ ក្រុមកាងារយើងខ្ញុំមិនអាចទាក់ទងស្នើសុំបកស្រាយបន្ថែម ជុំវិញការស្នើសុំធ្វើប្លងកម្មសិទ្ធលើដីរដ្ឋនោះបានទេ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ នេះ អង្គភាពយើងរងចាំការបកស្រាយគ្រប់ពេលវេលាគ្រប់ភាគីពាក់ព័ន្ធ។ 

សូមរំឭកថា ទាក់ទងការស្នើសុំចុះបញ្ជីដីធ្លីលើដីចំណីព្រែក និងដីចំណីទំនប់អាងទឹករបស់រដ្ឋនេះដែរអាជ្ញាធរ មន្ត្រីជំនាញ និងមន្ទីររពាក់ព័ន្ធគួតែពិនិត្យឲ្យបានល្អិតល្អន់កុំចេះតែបិទភ្នែស៊ីញ៉េទាំងបំពានព្រោះតែ....sic៕