2023-04-11 08:04
413

 

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំនឹងខ្យល់ប្រែប្រួល និងសីតុហភាពឡើថដល់ ៣៩°C។

តាមការព្យាករណ៍របស់ក្រសួងធនធានទឹក បានឲ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១- តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ ºC ,សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៩ °C ចាប់ពីថ្ងៃទី១២-១៤ ខែមេសាខាងមុខនេះ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្ហូរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ -C  ,សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C ចាប់ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C ,សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C - អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយមសូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕