2023-03-22 04:03
439

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបើកបុកម៉ូតូនៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៤ខែមីនាឆ្នាំ២០២៣។

   នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ បានបើកបរពីទិសខាងលិចទៅទិសខាងកើត លុះដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខកំពង់ស្ពឺ១U- ៧៧៩៦ បើកបរដោយឈ្មោះជួ ប៊ុនឡេង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅផ្ទះលេខ៨១បេ ផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពដដែលបានឱ្យដឹងថា នៅពេលកំពុងបើកបរក៏ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកក្នុងទិសដៅបញ្រ្ចាសគ្នា ហើយមកបុកពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ក្រោយកើតហេតុម្ចាស់រថយន្តបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល ចំណែកសពជនរងគ្រោះមន្ត្រីជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងម៉ូតូរបស់ជនរងគ្រោះបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ ចំណែករថយន្ដ កម្លាំងជំនាញកំពុងតែស្រាវជ្រាវបន្តដើម្បីចាត់ការតាមនីតីវិធី៕