2023-06-12 06:06
650

ប៉ោយប៉ែត៖ សត្វក្របីឡើង.កមួយក្បាល បានដេញវ័ធប្រជាពលរដ្ឋរត់ចែកជើងគ្នាទាំងព្រលឹងចុងសក់ភ្ញាក់ផ្អើលសមត្ថកិច្ចក្រុងប៉ោយប៉ែត ព្រឹកថ្ងៃទី១២ ខែមិថុនា ២០២៣នេះ បណ្តាលឲ្យមានមនុស្ស ចំនួន ០៦នាក់រងធ្ងន់។ 

ហេតុការណ៍ក្របីឡើង.កដេញវ័ធប្រជាពលរដ្ឋនេះ កើតឡើងនៅចំណុចផ្សារអគ្គ និងផ្សារត្រីប៉ោយប៉ែត សង្កាត-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ៏យ។ 

ប្រជាពលរដ្ឋនិយាយថា មានសត្វក្របីមួយក្បាល់សង្ស័យឡើង.កបានដេញជល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវនៅម្ដុំផ្សាអគ្គ នៅជិតកែងបំបែកជាបួនជ្រូកខ្វៃ ក្នុងភូមិបាលេលិយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បណ្តាលឲ្យមានមនុស្ស ចំនូន ០៦នាក់រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។     

តាមរូបភាពកាំម៉ារ៉ាសុវត្ថិភាព ដែលនៅក្បែលនោះសត្វក្របីខាងលើបានជលអ្នកកំពុងជិះម៉ូតូពីរនាក់បណ្តាលអោយដួលម៉ុតូហើយម្នាក់ក្នុងចំណោមនោះត្រូវបានសត្វក្របីជល់ជាប់នឹងស្នែងក្រវីក្រវ័តរហូតផ្លាក់ដល់ដីស្ទុះងើបរត់ទាំងរបួស និងជល់មនុស្សជាច្រើននាក់ទៀតនាំគ្នារត់ប្រសាចព្រលឹងចុងសក់។ 

ភ្លាមៗនោះ អាជ្ញាធរសង្កាត់សមត្ថកិច្ចនគរបាល និងកម្លាំងកងរាជអាវុធហត្ថមិនបានបង្រ្កាបដោយចាប់ ឬបាញ់សត្វក្របីនោះទេ។ 

ដោយឃើញភាពសាហាវរបស់សត្វក្របីមួយក្បាលនេះ សមត្ថកិច្ចបង្ក្រាបមិនបានមានបុរសក្លាហានម្នាក់ បានចូលទៅចាប់បាននៅគុម្ពចេកដោយគ្រាន់តែអង្អែលផ្នែកខាងក្រោម នៃពោះសត្វក្របីដោយមិនឲ្យមានអ្នកណានៅជិតព្រោះខ្លាចក្របីនោះផ្អើលដេញជល់ទៀតហើយចង់ជើងយកទៅរក្សាទុកនៅអធិការនគរបាលក្រុងប៉ោយប៉ែតដើម្បីរកម្ចាស់មកដោះស្រាយតាមច្បាប់៕