2024-01-25 10:01
74

  ភ្នំពេញ ៖     កាលពីវេលាម៉ោង០១និង២៥នាទីរំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជាប់ផ្លូវសម្តេចមុនីរ៉េត កែងផ្លូវលេខ ២៨៦ ភូមិ១១ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញគ្រោះអគ្គិភ័យបានឆាបឆេះក្លិបN8 KTV យ៉ាងសន្ធោសន្ធៅ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ។

  សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំង ឈ្មោះ អ៊ុំ ណាគ្រី ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ (តំណាងម្ចាស់ទីតាំង)មុខរបរយោធា ។
   តាមប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងខាងលើនេះបានផ្អាកដំណើរការជាយូរមកហេីយ។ លុះពេលកើតហេតុមានប្រជាពលរដ្ឋឃើញផ្សែងហុយចេញពីទីតាំងនេះក៏រាយការណ៍ជូនសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានឱ្យជួយចុះធ្វើអន្តរាគមន៍ ដោយបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីបាញ់ទឹកពន្លត់ ។ 

   សមត្ថកិច្ចបានបញ្ចាក់ថា ទីតាំងខាងលើនេះជាប្រភេទសំណង់ថ្មបេតុង ទំហំ ២០ម៉ែត្រ x២៥ម៉ែត្រ ត្រូវបានរងការខូចខាតស្ទើរទាំងស្រុង តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។ ក្នុងករណីនេះមិនបណ្ដាលឱ្យមនុស្សបាត់បង់ជីវិតនោះទេ តែបានធ្វេីឱ្យមនុស្សម្នាក់ឈ្មោះ ច្រឹង វិច្ឆិកា ភេទប្រុស អាយុ ១៨ឆ្នាំ (កម្លាំងជំនួយស្ម័គ្រចិត្តរងរបួសស្រាល) ។

  គួរបញ្ជាក់ថា កម្លាំងជំនាញបានប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១១០ឡាន ស្មើរនឹង ៤៤០ម៉ែត្រគូប ក្នុងនោះរថយន្តជំនួយអន្តរាគមន៍មានដូចជា ៖ រថយន្តពន្លត់អគ្គិភ័យទីក្រុងអូឡាំព្យ៉ាចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប ។ រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពជាចំនួន០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប ដោយពន្លត់ចប់នៅម៉ោង ០៦និង០០នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល។ ចំពោះមូលហេតុ អាជ្ញាធរជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ៕